• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Da Nang រៀបចំឡានក្រុង​សហជីពចំនួន ៨៥ជើង​ដឹកកម្មករទៅស្រុកកំណើតដើម្បីទទួល​អំណរ​​បុណ្យតេត

នាព្រឹកថ្ងៃទី ៧ កុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍ Da Nang សហភាពពលករទីក្រុង Da Nang បានរៀបចំ “ឡានក្រុងសហជីព” ដឹកកម្មករមានស្ថានភាពលំបាក់វិលត្រឡប់មកស្រុកកំណើតវិញដើម្បីអបអរសាទរបុណ្យតេត។

ឆ្នាំនេះ សហភាពពលករទីក្រុង Da Nang បានរៀបចំរថយន្តចំនួន ៨៥ ជើងដោយឥតគិតថ្លៃ ដឹកសមាជិកសហជីពនិងពលករចំនួន ៣៤០០ នាក់ដែលមានស្ថានភាពលំបាក វិលត្រឡប់មកស្រុកកំណើតដើម្បីទទួលអំណរបុណ្យតេត។ រថយន្ដទាំងនេះបានចាប់ផ្តើមពីថ្ងៃទី ៣ - ៨ ខែកុម្ភៈ ពីទីក្រុង Da Nang ទៅកាន់ខេត្ត Quang Binh ខេត្ត Nghe An ខេត្ត Thanh Hoa ខេត្ត Binh Dinh ខេត្ត Phu Yen និងតំបន់Tay Nguyen ។

ហភាពពលករទីក្រុង Da Nang បានរៀបចំ “ឡានក្រុងសហជីព” ដឹកកម្មករមានស្ថានភាពលំបាក់វិលត្រឡប់មកស្រុកកំណើតវិញដើម្បីអបអរសាទរបុណ្យតេត។ រូបថត៖ VOV

លោក Le Xuan Tien គ្រូបង្រៀនម្នាក់ដែលទទួលបានសំបុត្រឡាន បានចែករំលែកថា៖ "នេះគឺជាឆ្នាំទី ៧ហើយ ដែលខ្ញុំទទួលបានការគាំទ្រពីឡានក្រុងសហជីពរបស់សហភាពពលករ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ទីក្រុង Da Nang បានជួយឧបត្ថម្ភដល់សមាជិកសហជីពនិងកម្មករ។ វាមានអត្ថន័យខ្លាំងណាស់សម្រាប់កូលបុត្រដែលនៅឆ្ងាយពីស្រុកកំណើត។ ពិតជាកក់ក្តៅនិងសុភមង្គលណាស់ ដែលបានវិលត្រឡប់ទៅស្រុកកំណើតជាមួយក្រុមគ្រួសារនៅប៉ុន្មានថ្ងៃបុណ្យតេតនេះ”។

មុននោះ សហភាពពលករទីក្រុង Da Nang ក៏បានប្រគល់អំណោយបុណ្យតេតជាង ២០.០០០ កញ្ចាប់ ដែលមានតម្លៃ ៥០០.០០០ ដុង ជួយឧបត្ថម្ភដល់ពលករមានស្ថានភាពលំបាក ប្រគល់ប័ណ្ណទិញទំនិញជាង ៤០.០០០ សន្លឹក រៀបចំ “ផ្សារណាត់បុណ្យតេតសហជីព” សួរសុខទុក្ខពលករដែលមិនទៅស្រុកកំណើតវិញ ទទួលអំណរបុណ្យតេតនៅតាមក្រុមកម្មករស្វ័យគ្រប់គ្រង និងតំបន់ផ្ទះសំណាក់របស់កម្មករ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top