• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

CPTPP នាំមកនូវឧត្តមភាពប្រកួតប្រជែងក្នុងតំបន់សម្រាប់ម៉ាឡេស៊ី

កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខានាថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៨ នៅឈីលីរវាងប្រទេសជាសមាជិកទាំង ១១ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និង​វៀត​ណាម​។​

សម្ព័ន្ធក្រុមហ៊ុនផលិកម្មម៉ាឡេស៊ី(FMM) នាថ្ងៃទី ១២ ខែមិនា ឆ្នា២០១៨ បានវាយតម្លៃថា៖ កិច្ចព្រមព្រៀងលើគ្រប់ជ្រុង​ជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលទើបនឹងបានចុះហត្ថលេខានឹងនាំ​មក​នូវឧត្តមភាពប្រកួតប្រជែងក្នុងតំបន់សម្រាប់ម៉ាឡេស៊ី ព្រមទាំងកសាងទំនុកទុកចិត្តសម្រាប់វិនិយោគិន។
សម្ព័ន្ធក្រុមហ៊ុននេះចាត់ទុកថា៖ CPTPP នឹងជួយបើកទូលាយមុខទំនិញនាំចេញរបស់ម៉ាឡេស៊ី ។ ទន្ទឹមនឹងនេះ ការ​ធ្វើសម្បទានពន្ធ ដែលទទួលបានការឯកភាពរបស់សមាជិក CPTPP នឹងជួយបង្កើនការនាំចេញលើវិស័យអគ្គិសនីនិងអេឡិចត្រូនិក សុទ្ធសឹងជាផ្នែកមានការរួមវិភាគទានដ៏សំខាន់ក្នុងការនាំចេញរបស់ម៉ាឡេស៊ី។

កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខានាថ្ងៃទី ៨ មិនា នៅឈីលី រវាងប្រទេសជាសមាជិកទាំង ១១ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ Peterson បានព្យាករណ៍ថា៖ CPTPP នឹងជួយឲ្យវៀតណាម ម៉ាឡេស៊ី សិង្ហបុរីនិង ប្រ៊ុយណេ មានកំណើន GDP ជាង 2% ទៀត នាឆ្នាំ២០២០ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top