ព័ត៌មាន
COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់បញ្ចូលផលិតកម្មស្បៀងអាហារទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន
ប្រទេសសរុបចំនួន ១៣៤ ដែលបានផលិតម្ហូបអាហារប្រើប្រាស់ចំនួន៧០% របស់ពិភពលោក បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមដោយសង្កត់ធ្ងន់លើអាទិភាពនៃការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ។ សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ប្រទេសនានានឹងពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ដោយផ្សារភ្ជាប់កិច្ចខិតខំប្រឹងប្រែងនេះជាមួយនឹងផែនការជាតិដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ លើសពីនេះ ប្រទេសនានាក៏បានយល់ព្រមបង្កើនការគាំទ្រដល់កសិករនិងអ្នកផលិតស្បៀងអាហារដែលងាយរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនធនធានមូលនិធិ ការអភិវឌ្ឍន៍ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធប្រកាសផងដែរ៕






