• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COP15៖ ប្រទេសអភិវឌ្ឍន៍ចំនួន៦ ទៀតបាន​សន្យា បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីការពារប្រព័ន្ធអេកូឡូស៊ី

បញ្ហាដែលប្រទេសអ្នកមាននឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ីត្រូវបានចាត់ទុកថាជាបញ្ហាដ៏មានបន្លាបំផុតនៅ COP15។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទលើកទី ១៥ នៃភាគីចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ (COP15) ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ (កាណាដា) កិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សប្រព័ន្ធអេកូឡូស៊ីជាសកលទទួលបានកម្លាំងចលករថ្មី នៅពេលដែលប្រទេសអភិវឌ្ឍចំនួន៦ ទៀតបានសន្យា បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហានេះ។

នាថ្ងៃទី ១៥ ខែធ្នូ អូស្ត្រាលី ជប៉ុន ហូឡង់ ន័រវែស អេស្បាញ និងសហរដ្ឋអាមេរិកបានប្តេជ្ញា បង្កើនជំនួយហិរញ្ញវត្ថុដើម្បីជួយបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ មុននោះ បារាំង អាឡឺម៉ង់ EU អង់គ្លេស និងកាណាដាក៏បានបង្កើនការសន្យាផ្តល់ជំនួយផងដែរ។ ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកបរិស្ថាន មហាសមុទ្រ និងជលផល Virginijus Sinkevicius បានគូសបញ្ជាក់ថា ការប្តេជ្ញានាពេលថ្មីៗនេះជាការបោះជំហានដ៏សែនសំខាន់។

ការប្តេជ្ញាទាំងនេះ ត្រូវបាននាំចេញក្នុងបរិបទដែលប្រទេសកំពុងអភិវឌ្ឍន៍រាប់សិប រួមមានប្រេស៊ីល ឥណ្ឌា ឥណ្ឌូណេស៊ី និងបណ្តាប្រទេសអាហ្វ្រិកជាច្រើន កំពុងស្វែងរកប្រភពមូលនិធិបន្ថែមទៀតពីប្រទេសអ្នកមាននៅឆ្នាំ ២០៣០ គឺប្រមាណ១០០ពាន់លានដុល្លារ/ឆ្នាំ ស្មើនឹង ១% នៃផលិតផលក្នុងស្រុកសរុបពិភពលោក បើធៀបនឹងកម្រិតនាបច្ចុប្បន្នប្រហែល ១០ ពាន់លាន ដុល្លារ/ឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top