• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris។ រូបថត៖ AFP/TTXVN

 

លោកស្រី Harris បានធ្វើការប្តេជ្ញាខាងលើនៅក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ របស់ UAE។

លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងរួមវិភាគទានចំនួនខាងលើដល់មូលនិធិអាកាសធាតុបៃតង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យទទួលបានដើមទុនដែលពួកគេត្រូវការក្នុងការវិនិយោគលើថាមពលស្អាត ដំណោះស្រាយដែលផ្អែកលើធម្មជាតិ និងមានភាពធន់ទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

មុននោះ កាលពីថ្ងៃទី ៥ ខែតុលា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិអាកាសធាតុបៃតងបានឲ្យដឹងថា មូលនិធិនេះបានទទួលការប្តេជ្ញាបរិច្ចាគចំនួន ៩,៣ ពាន់លានដុល្លារអាមេរិក ពីប្រទេសចំនួន ២៥ ជុំវិញពិភពលោក ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ មូលនិធិអាកាសធាតុបៃតងត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌនៃការចរចាបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ ក្រៅពីការគាំទ្រការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ មូលនិធិនេះក៏ផ្តល់មូលនិធិដល់គម្រោងដើម្បីជួយប្រទេសនានាផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាតផងដែរ។ គម្រោងទាំងនេះ នឹងត្រូវបានអនុវត្តក្នុងដំណាក់កាលចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៧៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top