• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Can Tho សម្ពោធ "បណ្តាញសហគ្រាសសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ នៅតំបន់ដីសណ្តទន្លេ Cuu Long"

"បណ្តាញសហគ្រាស សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long" ត្រូវបាន បង្កើតឡើងសំដៅតភ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្ដទន្លេ Cuu Long ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ម្ចាស់ការកាត់បន្ថយហានិភ័យ ផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
  គណៈប្រតិបត្តិ “បណ្តាញសហគ្រាសសម្របខ្លួននឹងការប្រែប្រួលអាកាស ធាតុនៅតំបន់ដីសណ្តរទន្លេ Cuu Long” នៅពិធីសម្ពោធ។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ VCCI នៅទីក្រុង Can Tho រួមជាមួយមូលនិធិអាស៊ី (TAF) បានប្រារព្ធពិធីសម្ពោធ “បណ្តាញសហគ្រាសសម្របខ្លួននឹងការប្រែប្រួលអាកាស ធាតុនៅតំបន់ដីសណ្តរទន្លេ Cuu Long” ឬហៅកាត់ថា MRBN។ "បណ្តាញសហគ្រាស សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long" ត្រូវបាន បង្កើតឡើងសំដៅតភ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្ដទន្លេ Cuu Long ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ម្ចាស់ការកាត់បន្ថយហានិភ័យ ផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

លោក Nguyen Phuong Lam នាយក VCCI នៅទីក្រុង Can Tho និងជាប្រធាន “បណ្តាញសហគ្រាសសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long” បានឲ្យដឹងថា៖ “បណ្តាញនេះមិនត្រឹមតែជាគំនិតផ្តួចផ្តើម ជាកន្លែងផ្លាស់ប្តូរបទពិសោធន៍ ប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលក្នុងការរៀបចំកម្មវិធីស្ដីពីគោល នយោបាយ និងការកំណត់គោលនយោបាយផងដែរ។ លើសពីនេះ យើងក៏រំពឹងថា នេះគឺជាបណ្តាញនៃសហគ្រាសឈានមុខគេ សហគ្រាសដែលមានទំនួលខុសត្រូវ ក្នុងសហគមន៍ និងសហគ្រាសដែលរួមវិភាគទានយ៉ាងធំធេងក្នុងការអភិវឌ្ឍរួមនៃ ប្រទេសទាំងមូល។ ហើយនឹងមានទម្រង់ដែលត្រូវបានពង្រីកមិនត្រឹមតែនៅក្នុង ប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅពិភពលោកទៀតផង”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top