• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Can Tho សហការជាមួយសហគ្រាសអូស្រ្តាលី ដើម្បីបង្កើនសមត្ថភាពនាំចេញអង្ករ


 Can Tho សហការជាមួយសហគ្រាសអូស្រ្តាលីដើម្បីបង្កើនសមត្ថភាពនាំចេញអង្ករ 

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ អនុប្រធានគណៈ​កម្មាធិការប្រជាជនទីក្រុ​ង ​Can Tho លោក T​ruong Quang Hoai Nam បានជួប និង​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ភាគហ៊ុ​ន​ នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​កែ​ច្នៃ​ស្បៀង​អាហារ​និង​អាជីវកម្ម​ផ្នែក​អង្ករ  Sunrice (អូស្ត្រា​លី) ស្តីពីកិច្ច​សហប្រតិបត្តិការ ក្នុង​ការ​ផលិត​និង​ការនាំ​ចេញ​អង្ករ​របស់​ទីក្រុង​ Can Tho ក្នុងរយៈពេលខាងមុខនេះ​។ នៅទីនេះ,លោ​ក Truong Quang Hoai N​am បានអះ​អាង​ថា៖ ​រដ្ឋអំ​ណាច​ទីក្រុង​ ក៏ដូចជា​ថ្នាក់ដឹក​នាំមន្ទីរ​និង​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​នឹង​បង្កើន​ទំនាក់​ទំនង ​ពិភាក្សា​អំពី​បញ្ហា​ជាក់លាក់​ និងផ្តល់ការគាំទ្រខាងគ​តិយុត្តសំរាប់ក្រុ​មហ៊ុន Sunrice ក្នុងការវិ​និយោគ​ប្រកបដោយ​ភាព ងាយ​ស្រួល​។ លោក​ក៏សង្ឃឹមថា៖​ ក្រុមហ៊ុន Sunrice នឹងក្លាយជាស្ពាន​ជំរុញការ​ផ្លាស់ប្តូរ រវាង​សហគ្រាស​វៀត​ណាម និង​អន្តរជាតិ​ផង​ដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top