• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

BRICS អនុម័តសំណើរួមដំបូងស្តីពីកំណែទម្រង់ IMF

នាថ្ងៃទី ៥ ខែកក្កដា រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសស្ថិតក្នុងក្រុមសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS បានដាក់សំណើរួមគ្នាស្តីពីកំណែទម្រង់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងនោះមានការបែងចែកសិទ្ធិបោះ ឆ្នោត និងការបញ្ចប់ភាពជាអ្នកដឹកនាំអឺរ៉ុបបែបប្រពៃណី នៅក្នុងស្ថាប័ននេះ។

ពិធីបើកវេទិកាធុរកិច្ច BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Pilar Olivares)

នេះជាលើកទីមួយហើយដែលក្រុម BRICS ដែលបានពង្រីកពី ៥ ទៅ ១១ ប្រទេសជាសមាជិកបានយល់ព្រមលើគោលជំហរឯកភាពលើកំណែទម្រង់ IMF។ រដ្ឋមន្ត្រីបាននិយាយថា ពួកគេនឹងគាំទ្រសំណើនេះនៅក្នុងកិច្ចប្រជុំ IMF នៅខែធ្នូខាងមុខ ដោយផ្តោតលើការកែសម្រួលកូតាដែលកំណត់ការរួមចំណែក និងសិទ្ធិបោះឆ្នោតរបស់សមាជិកនីមួយៗ។

សេចក្តីប្រកាសនេះរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ BRICS បានលើកឡើងថា "ការ កែសម្រួលកូតាគួរតែឆ្លុះបញ្ចាំងពីជំហរទាក់ទងគ្នា របស់សមាជិកនៅក្នុងសេដ្ឋកិច្ចពិភពលោក ខណៈពេលដែលការពារ ភាគហ៊ុនកូតានៃសមាជិកក្រីក្របំផុត"។ តាមនោះ BRICS បានស្នើរូបមន្តថ្មីដោយផ្អែកលើតម្លៃនៃផលិត ផលក្នុងស្រុកសរុប (GDP) អំណាចទិញមានភាពស្មើគ្នា (PPP) និងតម្លៃទាក់ទងនៃរូបិយប័ណ្ណ តាមនោះ ជួយបង្កើនសិទ្ធិបោះឆ្នោតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

បណ្តារដ្ឋមន្ត្រី BRICS ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវធ្វើកំណែទម្រង់ដំណើរការជ្រើសរើស និងបង្កើនការតំណាងក្នុងតំបន់នៅលើក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF។

សូមគូសបញ្ជាក់ថា ជាធម្មតា ដំណែងនាយកគ្រប់គ្រង IMF ជាជនជាតិអឺរ៉ុប  ខណៈពេលដែលសហរដ្ឋអាមេរិកមានសិទ្ធិក្នុងការតែងតាំងប្រធានធនាគារពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

Top