• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Bloomberg ព្យាករណ៍យ៉ាងវិជ្ជមានអំពីសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៤

គេហទំព័រព័ត៌មានសេដ្ឋកិច្ចដ៏ល្បីល្បាញរបស់អាមេរិក Bloomberg.com នៅថ្ងៃទី ៨ ខែមករា បានដកស្រង់សម្តីពីមជ្ឈដ្ឋានអ្នកវិភាគថា សេដ្ឋកិច្ចវៀតណាមមាន យថាទស្សន៍សុទិដ្ឋិនិយមក្នុងឆ្នាំ២០២៤នេះ។
ជាក់ស្តែង ធ្វើអត្ថាធិប្បាយលើ Bloomberg លោក Han Teng Chua សេដ្ឋវិទូនៅ ធនាគារអភិវឌ្ឍន៍សិង្ហបុរី (DBS Bank) បានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមកំពុងងើប ឡើងវិញ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ទំនងជានឹងបន្តកើនឡើង ដោយសារ វៀតណាមនៅតែទាក់ទាញការវិនិយោគក្នុងប៉ុន្មានឆ្នាំខាងមុខ ក្នុងបរិបទដែលក្រុមហ៊ុន ធ្វើពិពិធកម្ម និងកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ដោយការពង្រីកប្រតិបត្តិការ ផលិតកម្មនាំចេញទៅកាន់វៀតណាម។ តម្លៃប្រាក់ឈ្នួលប្រកួតប្រជែង បណ្តាញកិច្ច ព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយ និងបរិយាកាសធុរកិច្ចអំណោយផល គឺជាគុណ សម្បត្តិសំខាន់ផ្សេងទៀតសម្រាប់សេដ្ឋកិច្ចវៀតណាមផងដែរ។
ទាក់ទងនឹងការព្យាករណ៍អំពីកំណើន Bloomberg បានប្រកាសការស្ទង់មតិថ្មីបំផុត របស់ខ្លួនដែលបង្ហាញថាសេដ្ឋកិច្ចវៀតណាមអាចកើនឡើង ៦,៣% នៅក្នុងត្រីមាសទីមួយ  និង ៦,៥% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ កំណើនផលិតផលក្នុងស្រុកសរុបត្រូវបាន ព្យាករណ៍ថា នឹងសម្រេចបាន ៦% នៅឆ្នាំនេះ និង ៦,៤% នៅឆ្នាំក្រោយ។ មជ្ឈដ្ឋានអ្នកវិភាគ ក៏បានព្យាករណ៍ថា អតិផរណារបស់វៀតណាមនៅឆ្នាំនេះនឹងមានកម្រិត ៣,៥% (ធៀបនឹង កម្រិត ៣% កាលពីឆ្នាំមុន) មុនពេលធ្លាក់ចុះដល់ ៣,២% នៅឆ្នាំក្រោយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

Top