Binh Dinh មានសក្ដានុពល
គុណសម្បត្តិ និងឱកាសលេចធ្លោ និងប្លែកសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងរហ័ស
និងប្រកបដោយនិរន្តរភាព
ទន្ទឹមនឹងនោះក៏ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខនៃភូមិភាគកណ្តាលប៉ែកខាងជើង និងឆ្នេរសមុទ្រភាគកណ្តាល
ហើយគឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍មួយរបស់ប្រទេសជាតិ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី
លោក Le Minh Khai ក្នុងពិធីប្រកាសផែនការខេត្ត Binh
Dinh ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០
ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញនៅខេត្ត Binh Dinh។
តាមផែនការដល់ឆ្នាំ
២០៣០ Binh Dinh នឹងក្លាយជាខេត្តអភិវឌ្ឍន៍ឈានមុខគេនៅតំបន់សមុទ្រភាគកណ្តាលប៉ែកខាងជើង
និងឆ្នេរសមុទ្រភាគកណ្តាល។ ខេត្តនឹងដើរតួជាមជ្ឈមណ្ឌលនៃឧស្សាហកម្មកែច្នៃ សេវាកម្ម
ទេសចរណ៍ និងវប្បធម៌នៃតំបន់, ជាមជ្ឈមណ្ឌលដ៏សំខាន់របស់ប្រទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ;
មជ្ឈមណ្ឌលទេសចរណ៍ជាតិ និងអន្តរជាតិ
ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចព្រមៗគ្នា និងទំនើប។
ផែនការនេះនឹងបើកឱកាសថ្មី និងកន្លែងអភិវឌ្ឍន៍សម្រាប់ខេត្ត Binh Dinh។ ផែនការនេះត្រូវបានរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ Binh
Dinh ក្នុងការអភិវឌ្ឍ យ៉ាងខ្លាំងក្លា និងបង្កើតអព្ភូតហេតុក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងសសរស្តម្ភសំខាន់ៗ។
អញ្ជើញថ្លែងមតិនៅទីនេះ
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើថា
ខេត្តត្រូវផ្តល់អាទិភាពលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ
តភ្ជាប់ Binh Dinh ជាមួយមូលដ្ឋានក្នុងតំបន់ ប្រទេស
និងអន្តរជាតិ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាល
និងអភិវឌ្ឍន៍ធនធានមនុស្ស ទាក់ទាញអ្នកមានទេពកោសល្យ ទៅតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត។
ក្នុងឱកាសនេះ
គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានប្រគល់អនុស្សរណៈយោគយល់គ្នាអំពីគោលនយោបាយវិនិយោគ
វិញ្ញាបនបត្រចុះបញ្ជីវិនិយោគដល់សហគ្រាស និងអង្គភាពចំនួន ២២
និងប្រគល់អនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបត្តិការវិនិយោគចំនួន ២២
ដល់វិនិយោគិនឯកជន៕





