• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Binh Dinh មានសក្ដានុពល និងគុណសម្បត្តិនៃមជ្ឈមណ្ឌលកំណើនរបស់ប្រទេសជាតិ

នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ក្នុងពិធីប្រកាសផែនការខេត្ត Binh Dinh ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញនៅខេត្ត Binh Dinh។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

Binh Dinh មានសក្ដានុពល គុណសម្បត្តិ និងឱកាសលេចធ្លោ និងប្លែកសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងរហ័ស និងប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះក៏ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម   ធានាការពារជាតិ និងសន្តិសុខនៃភូមិភាគកណ្តាលប៉ែកខាងជើង និងឆ្នេរសមុទ្រភាគកណ្តាល ហើយគឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍មួយរបស់ប្រទេសជាតិ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ក្នុងពិធីប្រកាសផែនការខេត្ត Binh Dinh ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញនៅខេត្ត Binh Dinh

តាមផែនការដល់ឆ្នាំ ២០៣០ Binh Dinh នឹងក្លាយជាខេត្តអភិវឌ្ឍន៍ឈានមុខគេនៅតំបន់សមុទ្រភាគកណ្តាលប៉ែកខាងជើង និងឆ្នេរសមុទ្រភាគកណ្តាល។ ខេត្តនឹងដើរតួជាមជ្ឈមណ្ឌលនៃឧស្សាហកម្មកែច្នៃ សេវាកម្ម ទេសចរណ៍ និងវប្បធម៌នៃតំបន់,  ជាមជ្ឈមណ្ឌលដ៏សំខាន់របស់ប្រទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; មជ្ឈមណ្ឌលទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចព្រមៗគ្នា និងទំនើប។ ផែនការនេះនឹងបើកឱកាសថ្មី និងកន្លែងអភិវឌ្ឍន៍សម្រាប់ខេត្ត Binh Dinh។ ផែនការនេះត្រូវបានរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ Binh Dinh ក្នុងការអភិវឌ្ឍ យ៉ាងខ្លាំងក្លា និងបង្កើតអព្ភូតហេតុក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងសសរស្តម្ភសំខាន់ៗ។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើថា ខេត្តត្រូវផ្តល់អាទិភាពលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ តភ្ជាប់ Binh Dinh ជាមួយមូលដ្ឋានក្នុងតំបន់ ប្រទេស និងអន្តរជាតិ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ទាក់ទាញអ្នកមានទេពកោសល្យ ទៅតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានប្រគល់អនុស្សរណៈយោគយល់គ្នាអំពីគោលនយោបាយវិនិយោគ វិញ្ញាបនបត្រចុះបញ្ជីវិនិយោគដល់សហគ្រាស និងអង្គភាពចំនួន ២២ និងប្រគល់អនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបត្តិការវិនិយោគចំនួន ២២ ដល់វិនិយោគិនឯកជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top