• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Ba Ria - Vung Tau ស្វាគមន៍កប៉ាល់ដឹកកុងតឺន័រ Margrethe Maersk ដែលធំជាងគេលើពិភពលោក

នារសៀលថ្ងៃទី ២៥ ខែតុលា កប៉ាល់ដឹកកុងតឺន័រទំនើប Margrethe Maersk បានចូលចតនៅកំពង់ផែរអន្តរជាតិ Cai Mep នៃទីរួមខេត្ត Phu My ខេត្ត Ba Ria-Vung Tau។

កប៉ាល់កុងតឺន័រទំនើប Margrethe Maersk ត្រៀមចូលចតនៅកំពង់ផែរអន្តរជាតិ Cai Mep នៃទីរួមខេត្ត Phu My ខេត្ត Ba Ria-Vung Tau (រូបថត៖ TTXVN)



កប៉ាល់កុងតឺន័រ Margrethe Maersk គឺជាកប៉ាល់កុងតឺន័រធំបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលមានចំណុះ ២១៤,១២១ DWT មានប្រវែងជិត ៤០០ ម៉ែត្រ និងទទឹង ៥៩ ម៉ែត្រ។ តាមការប៉ាន់ប្រមាណ ដោយមានទំហំនេះ កប៉ាល់ Margrethe Maersk មានកម្ពស់ ខ្ពស់ជាងទួរ Eiffel Tower ហើយធំជាង៥.៥ ដង បើប្រៀបធៀបនឹងយន្តហោះ Airbus A380។

ព្រឹត្តិការណ៍នេះ គឺមានអត្ថន័យពិសេស ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប (EU) - វៀតណាម (EVFTA); កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ( CPTPP) ជាដើម។ តាមនោះ ទំនិញនាំចូលនិងនាំចេញរបស់វៀតណាមនឹងត្រូវផ្ទុកលើនាវាដែលមានទំហំធំ ដើម្បីទៅកាន់ទីផ្សារធំៗ ដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិក ដោយឆ្លងកាត់ការដឹកជញ្ចូនតាមកំពង់ផែរ ដូចជាកំពង់ផែសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីជួយសន្សំថ្លៃដើមដឹកទំនិញ បង្កើនការប្រកួតប្រជែង កាត់បន្ថយពេលវេលាដឹកជញ្ជូន ហើយទំនិញអាចចូលទីផ្សារបានឆាប់។ នេះជាជំហានអភិវឌ្ឍន៍ដ៏សំខាន់របស់ផ្នែកដឹកជញ្ចូនតាមសមុទ្រដើម្បីត្រៀមធនធានសម្រាប់សក្តានុពលកំណើនពាណិជ្ជកម្មបរទេសនៅ វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top