• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ASIAD ២០២៣​៖ កីឡាវៀតណាមទទួលបានមេដាយប្រាក់១គ្រឿង​បន្ថែមទៀត 2 តុលា 2023 | 16:55:44

ក្នុងការប្រកួនាថ្ងៃទី ១ ខែតុលា នៅព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២៣ (ASIAD១៩) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុង Hangzhou (ប្រទេសចិន) កីឡាអុកចិនបាននាំយកមេដាយប្រាក់ជូនប្រតិភូកីឡាវៀតណាម ខណៈដែលអត្តពលកម្ម និងកីឡាលើកទម្ងន់មិនអាចបង្កើតការភ្ញាក់ផ្អើលបានឡើយ។

មេដាយប្រាក់តែមួយគត់នេះបានមកដល់នៅចុងថ្ងៃ នៅពេលដែលក្រុមវៀតណាមបានចាញ់ក្រុមម្ចាស់ផ្ទះចិន ០ - ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជាក្រុមចម្រុះលើប្រភេទកីឡាអុកចិន។ ក្នុងប្រភេទកីឡាផ្សេងទៀតដូចជា លើកទម្ងន់ អត្តពលកម្ម និងបាញ់ធ្នូ អត្តពលិកវៀតណាមប្រកួតមិនបានជោគជ័យដោយមិនបានទទួលមេដាយនោះឡើយ។

ដូច្នេះហើយ គិតត្រឹមយប់ថ្ងៃទី ១ខែតុលា គណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាស ១ គ្រឿង មេដាយប្រាក់៣គ្រឿងនិងមេដាយសំរឹទ្ធ១២គ្រឿង ឈរលំដាប់ថ្នាក់លេខ ១៨ នៃតារាងទាំងមូល។ ក្រុមម្ចាស់ផ្ទះចិននៅតែឈានមុខគេដោយទទួលបានមេដាយមាសចំនួន ១២៩គ្រឿង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top