• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ASIAD ថ្ងៃទី ២៧ ខែកញ្ញា៖ វៀតណាមដណ្តើមបានមេដាយសំរឹទ្ធ ៤គ្រឿង

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃប្រកួតទី៤ នៃព្រឹត្តិការណ៍កីឡាអាស៊ី (ASIAD ១៩) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Hangzhou ប្រទេសចិន អ្នកប្រដាល់ Bac Thi Khiem, Duong Thuy Vi, Nguyen Thi Thu Thuy និង Hua Van Doan បាននាំយកមេដាយសំរឹទ្ធចំនួន ៤គ្រឿង ជូនប្រតិភូកីឡាវៀតណាម។
Duong Thuy Vi ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាក្បាច់ដាវ និងលំពែង។ រូបថត៖ Bui Luong/VOV

ក្នុងប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសារនារីទម្ងន់៦៧គីឡូក្រាម អ្នកប្រដាល់ Bac Thi Khiem  បានយកឈ្នះអ្នកប្រដាល់ Laila Delo (ហ្វីលីពីន) ក្នុងវគ្គ ១/៨ និង Kim Jandi (កូរ៉េខាងត្បូង) វគ្គ៨ក្រុមចុងក្រោយ។ អ្នកប្រដាល់ Bac Thi Khiem ចាញ់កីឡាការិនីនៃប្រទេសម្ចាស់ផ្ទះ Song Jie ក្នុងលទ្ធផល ០-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានមេដាយសំរឹទ្ធ។

មេដាយចំនួន៣ដែលនៅសេសសល់របស់វៀតណាមកាលពីម្សិលមិញបានទៅលើកីឡាវូស៊ូ។ ជាមួយនឹងពិន្ទុសរុប ១៩,៤២៦ អ្នកប្រដាល់ Duong Thuy Vi ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការសម្តែងក្បាច់ដាវនិងលំពែង។ ក្នុងវិញ្ញាសារប្រយុទ្ធ (Sanda) នោះ អ្នកប្រដាល់ពីររូបគឺ Nguyen Thi Thu Thuy និង Hua Van Doan ដណ្តើមបានមេដាយសំរឹទ្ធ។

នៅចុងបញ្ចប់នៃថ្ងៃប្រកួតទី៤ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២២/២៩ ប្រតិភូកីឡាដែលចូលរួមព្រឹត្តិការណ៍នេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top