• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ASEAN Cup ២០២៦៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ចុះផ្សាយអំពីជ័យជម្នះរបស់វៀតណាមលើម៉ាឡេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

នៅលើគេហទំព័ររបស់ ASEAN United FC ដំណើរ​ការ​ការពារតំណែង​ជើងឯករបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ត្រូវបាន​បានបង្ហាញយ៉ាងច្បាស់ជាមួយនឹងជ័យជម្នះដ៏សំខាន់លើក្រុម​ម៉ាឡេស៊ីក្នុង​ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Xuan Son អបអរសាទរបន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់ ជួយ ក្រុមជម្រើសជាតិវៀតណាមឈ្នះ ២-០ នៅ​នាទី ៨៩។ រូបថត៖ Minh Quyet/TTXVN

យោងតាមរបាយការណ៍នៅលើគេហទំព័រនេះ ការស៊ុតបញ្ចូលទីចំនួន​ពីរគ្រាប់ដោយ​កីឡាករ Nguyen Xuan Son បានជួយវៀតណាមយក​ឈ្នះ ២-០ ទល់នឹងក្រុម​ម៉ាឡេស៊ីក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុងហាណូយនៅថ្ងៃទី ១៩ ខែសីហា តាមនោះ ធានាបាននូវជ័យជម្នះសរុប ៤-០ សម្រាប់ក្រុមការពារតំណែងជើងឯក។ ASEAN United FC បានវិភាគចំណុចរបត់នៃការប្រកួត ដែលបានកើតឡើងនៅនាទី ៥៩ នៅពេលដែលគ្រូបង្វឹក Kim Sang Sik បានប្តរ Xuan Son ចូលទៅក្នុងទីលាន​។ ត្រឹមតែ ៣​ នាទីក្រោយមក ការសម្រេចចិត្តនេះបានបង្ហាញពីប្រសិទ្ធភាព បណ្តាលឱ្យអ្នកគាំទ្រ​នៃក្រុម​ម្ចាស់ផ្ទះ ផ្ទុះអារម្មណ៍ដោយក្តីរីករាយ។

ក្នុងពេលនោះ កាសែត Straits Times របស់សិង្ហបុរីបានកត់សម្គាល់ថា វៀតណាម​នឹងបង្ហាញឡើងវិញនូវវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៤ ដែលបាន​ជួបជាមួយ​ក្រុម​ជម្រើសជាតិថៃក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ានឆ្នាំ ២០២៦។

Xuan Son ស៊ុតបញ្ចូលទីបានមួយគ្រាប់ ដោយកំណត់ជ័យជំនះ ២-០ សម្រាប់​ក្រុម​ជម្រើសជាតិវៀតណាមន នៅ​នាទី ៨៩។ រូបថត៖ Minh Quyet/TTXVN 

ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីបានរាយការណ៍ថា ក្តីស្រមៃនៃការ​ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ASEAN Cup ឆ្នាំ២០២៦ របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី បានបញ្ចប់បន្ទាប់ពីចុះ​ចាញ់វៀតណាមក្នុង​លទ្ធផល ០-២ ក្នុងតង់ទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋាន My Dinh។ ការបរាជ័យនេះ បានបញ្ចប់ដំណើររបស់ម៉ាឡេស៊ីក្នុងការប្រកួត ខណៈដែលវៀតណាមបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងការពារតំណែងជើងឯក៕

តាម​ vovworld.vn/km-KH

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top