• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងសន្តិសុខស្បៀង​អាហារ​ជា​សកលសម្រាប់អនាគតប្រកបដោយចីរភាព

បណ្តាប្រទេសសមាជិកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កាលពីថ្ងៃទី១០ ខែសីហា បានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់ដើម្បីវិបុលភាពរួម។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខស្បៀង APEC ២០២៥ ដែលបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនៅទីក្រុង Incheon ចម្ងាយប្រហែល ៤០km នៅភាគខាងលិចទីក្រុងសេអ៊ូល (កូរ៉េខាងត្បូងខាងត្បូង)។

បណ្តារដ្ឋមន្ត្រីបានអះអាងពីការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោម ខឿនសេដ្ឋកិច្ចសមាជិក APEC និងពង្រឹងសាមគ្គីភាពដើម្បីលើកកម្ពស់សន្តិសុខស្បៀងអាហារតាមរយៈប្រព័ន្ធកសិកម្ម-អាហារប្រកបដោយផលិតភាព និរន្តរភាព ធន់ និងច្នៃប្រឌិត “ដើម្បីវិបុលភាពរបស់ប្រជាជនទាំងអស់ និងជំនាន់អនាគត”។ គណៈប្រតិភូក៏បានអះអាងសារជាថ្មីនូវការសន្យាចំពោះផែនទីបង្ហាញផ្លូវរបស់ APEC ក្នុងការពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់នៅឆ្នាំ ២០៣០ និងបង្កើតសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពធន់ និងសន្តិភាពនៅឆ្នាំ ២០៤០។

យោងតាមសេចក្តីថ្លែងការណ៍រួម ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ទាំងនេះ បណ្តា ខៀនសេដ្ឋកិច្ច APEC បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព និងមានភាពធន់ជាង។ បណ្តារដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការអនុវត្តបច្ចេកវិទ្យាឌីជីថលទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យម្ហូបអាហារ និងកសិកម្មផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ ​រក្សាពាក្យ​ស្បថ​ឯករាជ្យ

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។

Top