• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC មូលមតិគ្នាអំពីការបង្កើនល្បឿនចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩

កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ APEC លើកទី២៧ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។
 

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសមាជិកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ទាំង២១ បានឯកភាពលើគោលដៅឈានដល់ការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងក្លាក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ដោយចាប់ផ្ដើមពីការបង្កើនល្បឿនចែកចាយវ៉ាក់សាំង។

ក្នុងសេចក្ដីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំរដ្ឋមន្ត្រី APEC លើកទី២៧ តាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ APEC បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់បន្ទាន់នៃការជំរុញល្បឿនផលិតនិងចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រកបដោយសុត្ថិភាព ប្រសិទ្ធភាព ព្រមទាំងធានាបាននូវគុណភាពនិងតម្លៃសមរម្យផងដែរ។ សេចក្ដីថ្លែងការណ៍នេះក៏បានបញ្ជាក់ថា APEC នឹងគាំទ្រយ៉ាងសកម្មចំពោះកិច្ចពិភាក្សាអំពីការលុបចោលជាបណ្ដោះអាសន្ននូវវិធានការការពារកម្មសិទ្ធិបញ្ញាមួយចំនួនចំពោះវ៉ាក់សាំងបង្ការកូវីដ ១៩។
ក្រៅពីសេចក្ដីថ្លែងការណ៍នេះ អង្គប្រជុំក៏បានចេញផ្សាយសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយស្ដីពីខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ដែលក្នុងនោះបញ្ជាក់ថា APEC នឹងជំរុញខ្លាំងនូវការធ្វើចរាចរណ៍និងការដឹកជញ្ជូនវ៉ាក់សាំងនិងទំនិញពាក់ព័ន្ធនានា តាមរយៈផ្លូវសមុទ្រ ផ្លូវគោកនិងផ្លូវអាកាស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top