• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

An Giang ៖ រំលឹកវិញ្ញាណក្ខ័ន្ធដល់អដ្ឋិធាតុ​យុទ្ធជន​ពលី​កងទ័ពស្មគ្រចិត្ត​វៀតណាម​ចំនួន ៦៨ នាក់

ការរៀបចំស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់មនុស្សជំនាន់បច្ចុប្បន្ន។
  រំលឹកវិញ្ញាណក្ខ័ន្ធដល់អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្មគ្រចិត្តវៀតណាមចំនួន ៦៨ នាក់  

 

នាថ្ងៃទី ២៥ កក្កដា នៅឈាបនដ្ឋានសពយុទ្ធជនពលី Doc Ba Dac ឃុំ Thoi Son ស្រុក Tinh Bien ខេត្ត An Giang យោធភូមិភាគទី ៩ បានសហការជាមួយខេត្ត An Giang បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៦៨ នាក់ ដែលបានពលីជីវិតក្នុងសង្គ្រាមនៅកម្ពុជា និងក្នុងប្រទេស។

អញ្ជើញថ្លែងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រធានគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត An Giang បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាជនក្នុងប្រទេស និងខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្របសម្រួល និង បានផ្តល់ព័ត៌មានជាច្រើនអំពីទីតាំងសម្រាប់ជីកគាស់ ស្វែងរកអដ្ឋិធាតុយុទ្ធជនពលី ជួយក្រុម K៩០ និងក្រុម K៩៣ បំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។ លោក Nguyen Thanh Binh បានអះអាងថា ការរៀបចំស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់មនុស្សជំនាន់បច្ចុប្បន្នផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top