• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Amazon នឹងជួយវៀតណាយក្លាយជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍

នារសៀលថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ថាញ់ឡុង បានទទួលជួបលោកស្រី Susan Pointer អនុប្រធានទទួលបន្ទុកគោល នយោបាយសាធារណៈសកលរបស់សម្ព័ន្ធក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិក។

 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ថាញ់ឡុង ទទួលជួបលោកស្រី Susan Pointer អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈសកលរបស់សម្ព័ន្ធក្រុមហ៊ុន Amazon។ (រូបថត៖ VNA)

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ Amazon ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ សហគ្រាសបច្ចេកវិទ្យាវៀតណាម ដើម្បីបង្កើនផលិតកម្ម និងអភិវឌ្ឍន៍ផលិតផលនៅ ក្នុងប្រព័ន្ធអេកូឡូស៊ី Amazon នៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ Amazon ដើម្បីសហការ វិនិយោគធ្វើអាជីវកម្មក្នុងរយៈពេលវែង និងមានប្រសិទ្ធភាពនៅ វៀតណាម រួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម។
រីឯខ្លួនវិញ លោកស្រី Susan Pointer បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ជាពិសេសក្នុងការកែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាល និងការផ្លាស់ប្តូរឌីជីថល។ សម្ព័ន្ធក្រុមហ៊ុន Amazon បានអះអាងថា នឹងសហការជាមួយវៀតណាមក្នុងរយៈពេល វែង ជួយឧបត្ថម្ភកែលម្អផលិតផល Made in Vietnam ហើយជួយវៀតណាមក្លាយ ជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top