នេះជាការវាយតម្លៃរបស់លោកស្រី Sarah Mamiese នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Campus AFD) ប្រចាំនៅប្រទេសវៀតណាម។
យោងតាមរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៤ បង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤៤/១៣៣ នៃប្រទេស និងសេដ្ឋកិច្ច កើនឡើង ២ កន្លែងបើធៀបនឹងឆ្នាំ ២០២៣។ គួរកត់សម្គាល់ថា វៀតណាមមានសន្ទស្សន៍នាំមុខទាំង ៣ លើពិភពលោក គឺជាសន្ទស្សន៍នៃការនាំចូលបច្ចេកវិទ្យាខ្ពស់ ការនាំចេញបច្ចេកវិទ្យាខ្ពស់ និងការនាំចេញទំនិញច្នៃប្រឌិត។ យោងតាមលោកស្រី Sarah Mamiese វៀតណាមមានសក្ដានុពលដ៏អស្ចារ្យក្នុងការបង្កើនសមត្ថភាពនវានុវត្តន៍ និងការប្រកួតប្រជែងក្នុងទីផ្សារបច្ចេកវិទ្យាខ្ពស់ពិភពលោក។
“កិច្ចខិតខំប្រឹងប្រែងកំពុងទទួលបានផល ហើយវៀតណាមកំពុងអះអាងថា ជាប្រទេសឈានមុខគេមួយអំពីនវានុវត្តន៍។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ក្នុងសន្ទស្សន៍នវានុវត្តន៍ក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមចំនួន៣៨។ អាចនិយាយបានថា កិច្ចការផ្លាស់ប្តូរថ្មី (Doi Moi) បានដាក់ប្រទេសនៅលើគន្លងកំណើន។ ចាប់តាំងពីឆ្នាំ ២០២២ មក រដ្ឋាភិបាលវៀតណាមបានចាត់ទុកការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាគោលនយោបាយជាតិដ៏សំខាន់ ហើយចាប់តាំងពីពេលនោះមក របកគំហើញយុទ្ធសាស្ត្រជាច្រើនត្រូវបានកត់ត្រាទុក”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Sarah Mamiese៕