• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ADMM Retreat សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព​នៅ​សមុទ្រខាងកើត

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ADMM Retreat) បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅខេត្តសៀមរាប កម្ពុជា។
  កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ADMM Retreat)   

នៅទីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិរបស់អាស៊ានបានអះអាងថា អាស៊ានចាំបាច់ត្រូវរួមសាមគ្គីគ្នា រក្សាមជ្ឈភាពយ៉ាងរឹងមាំ និងដឹកនាំរាល់យន្តការសហប្រតិបត្តិការក្នុងតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ដែលកំពុងលេចចេញដូចជា៖ ជម្លោះប្រដាប់អាវុធ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត បម្រែបម្រួលអាកាសធាតុជាដើម។ ថ្នាក់ដឹកនាំក៏បានពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខសមុទ្រ ក្នុងនោះមានសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតចំពោះសន្តិសុខក្នុងតំបន់ និងនៅលើពិភពលោក។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang បានសង្កត់ធ្ងន់ថា ការរក្សានិងធានាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានដែនសមុទ្រខាងកើត គឺជាការយកចិត្តទុកដាក់ និងផលប្រយោជន៍រួមរបស់បណ្ដាប្រទេស។ អាស៊ានចំបាច់ត្រូវប្រកាន់ខ្ជាប់គោលជំហរជាគោលការណ៍របស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត ជំរុញការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ទន្ទឹមនឹងនោះដោះស្រាយបញ្ហានានាក្នុងស្មារតីសន្តិភាព មិត្តភាព សហប្រតិបត្តិការ រអភិវឌ្ឍន៍ និងគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើកកំពស់ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្ស វៀតណាមក្នុងយុគសម័យថ្មី

លើកកំពស់ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្ស វៀតណាមក្នុងយុគសម័យថ្មី

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា សិក្ខាសាលាជាតិក្រោមប្រធានបទ “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធ តម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី” បាន បើកនៅទីក្រុងហាណូយ ហើយតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយទីក្រុង Hue និងទីក្រុង ហូជីមិញ។

Top