• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ADB និង WB ព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងស្ថិតក្នុងចន្លោះពី៥,៣% ទៅ៦,៥%

យោងតាមការព្យាករណ៍របស់ ADB កម្មវិធីស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់រដ្ឋា ភិបាលវៀតណាមនឹងជំរុញកំណើនឧស្សាហកម្មដល់ ៩,៥% ក្នុងឆ្នាំ ២០២២ តាមការ គ្រោងទុក។ ទិន្នផលកសិកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង ៣.៥% ក្នុងឆ្នាំនេះ ដោយ សារតម្រូវការក្នុងស្រុកងើបឡើងវិញ ហើយតម្លៃទំនិញសកលកើនឡើង។

នៅក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍអាស៊ីឆ្នាំ ២០២២ ចេញផ្សាយនៅថ្ងៃទី ៦ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ វៀតណាមនឹងឈានដល់ ៦,៥% នៅឆ្នាំ ២០២២ និង ៦,៧% នៅឆ្នាំ ២០២៣។ យោងតាមការព្យាករណ៍របស់ ADB កម្មវិធីស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់រដ្ឋា ភិបាលវៀតណាមនឹងជំរុញកំណើនឧស្សាហកម្មដល់ ៩,៥% ក្នុងឆ្នាំ ២០២២ តាមការ គ្រោងទុក។ ទិន្នផលកសិកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង ៣.៥% ក្នុងឆ្នាំនេះ ដោយសារតម្រូវការក្នុងស្រុកងើបឡើងវិញ ហើយតម្លៃទំនិញសកលកើនឡើង។

ការដែល កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានចូល ជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ក៏នឹងជួយជំរុញប្រតិបត្តិការពាណិជ្ជកម្ម នៅពេលដែលជំងឺរាតត្បាតត្រូវបានរុញថយ។ WB ក៏បានវាយតម្លៃថា យថាទស្សន៍ខាងលើអាស្រ័យលើការកើនឡើងនៃ ហានិភ័យអវិជ្ជមាន ដូចជា ការថយចុះល្បឿនកំណើនរបស់បណ្ដាដៃគូពាណិជ្ជកម្ម ស្នូលរួមជាមួយនឹងការតក់ស្លុតនៃអត្រាប្តូរប្រាក់ដោយសារផលប៉ះពាល់នៃស្ថានភាព ជម្លោះនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មជាប់ពាក់ព័ន្ធ ដែលអាចប៉ះពាល់ដល់ដំណើរការ ស្តារឡើងវិញ។ កត្តាទាំងនេះអាចកាន់តែធ្ងន់ធ្ងរឡើង ក្នុងករណីកើតឡើងវ៉ារ្យ៉ង់ថ្មី មេរោគ SARS-CoV-2៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top