២២ ឆ្នាំ ៖ វៀតណាមរួមដំណើរជាមួយបណ្ដាប្រទេសក្នុងដំបូលអាស៊ាន
ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ គូសសម្គាល់ ២២ឆ្នាំដែលវៀតណាមចូលរួមសមាគមបណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងអំឡុង ២២ ឆ្នាំកន្លងទៅនេះវៀតណាម ជានិច្ចកាលចាត់ទុកអាស៊ានគឺជាគ្រឹះស្ថាននិងជាអាទិភាពជួរមុខមួយក្នុងគោលនយោបាយកិច្ចការបរទេស ដែលសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសជិតខាងនានាដើម្បីជំរុញការធ្វើសមាហរណកម្មដ៏ ស៊ីជម្រៅសាមគីនិងឯកភាពក្នុងប្លុកថែមទៀត។ ២២ឆ្នាំ រួមដំណើរជាមួយ ៥០ ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍ របស់អាស៊ាន ការរួមវិភាគទាននិងការផ្តើមគំនិតរបស់វៀតណាម បានគូសសម្គាល់វិជ្ជមានក្នុងអាស៊ាន។
ឆ្លងកាត់ ៥០ ឆ្នាំគិតតាំងពីការចាប់បដិសន្ធិ ពីអង្គការក្នុងតំបន់មួយ អាស៊ានបានក្លាយទៅជាសហគមន៍រឹងមាំមួយដែលមានឋានៈនិងតួនាទីកាន់តែសំខាន់ លើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ ចូលរួមអាស៊ាននាឆ្នាំ១៩៩៥ ស្នាដៃរបស់អាស៊ានសុទ្ធតែមានការរួមវិភាគទានរបស់វៀតណាម។ វៀតណាមរួម ជាមួយអាស៊ានជំរុញសេចក្តីសម្រេចសំខាន់ៗរបស់សមាគមដូចជា៖ ធម្មនុញ្ញអាស៊ាន (២០០៧) សេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីអំពីទស្សនៈវិស័យអាស៊ានឆ្នាំ ២០២០ ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ បណ្ដាផែនការអនុវត្តលើវិស័យសំខាន់ៗ រួមជាមួយកិច្ចព្រមព្រៀងផ្សេងៗទៀត។
ការចូលរួមអាស៊ានគឺជាសេចក្តីសម្រេចដែលមានអត្ថន័យប្រវត្តិសាស្ត្រ
ការចូលរួមអាស៊ានបានបង្ហាញច្បាស់លាស់នូវគោលនយោបាយម្ចាស់ការសមាហរណកម្ម ក្នុងតំបន់និងអន្តរជាតិរបស់វៀតណាម ដែលបើកចេញសម័យកាលធ្វើសមាហរណកម្មថ្មីរបស់វៀតណាម លើគ្រប់វិស័យ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានចាត់ទុកថា៖ «សេចក្តីសម្រេចចូលរួមអាស៊ានគឺត្រឹមត្រូវណាស់។ នាឆ្នាំ ១៩៩៥ ក្នុងកាលៈទេលៈផ្សាភ្ជាប់ នឹងតម្រូវការរបស់ប្រទេសជាតិស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការ ធ្វើសមាហរណកម្មនិងការបើកទូលាយទំនក់ទំនង ជាមួយប្រទេសនានា។ នាពេលនោះ ការចូលរួមអាស៊ានបានជួយឧបត្ថម្ភវៀតណាម បើកចេញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប EU ប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកនិងចិន។ ក្នុងពេលក្លាយទៅជា សមាជិកពេញលេញរបស់អាស៊ានវៀតណាម ចូលរួមយ៉ាងសកម្មហើយគូសសម្គាល់ដោយសមិទ្ធិផល ដែលបំរើឲ្យការអនុវត្តគោលនយោបាយ ធ្វើសមាហរណកម្មរបស់វៀតណាម។»
ការចូលរួមអាស៊ាននាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់វៀតណាម។ ស្តីអំពីសន្តិសុខនយោបាយ អាស៊ានបង្កើតបរិយាកាសងាយស្រួល ដើម្បីវៀតណាមជំរុញទំនាក់ទំនងជិតខាង ជាមួយប្រទេសនានាក្នុងតំបន់ដោះស្រាយបញ្ហាក្នុងទំនាក់ទំនងទ្វេភាគី ដែលបន្សល់ពីប្រវត្តិសាស្ត្រ។ ជាប្រទេសសមាជិកអាស៊ានមួយ វៀតណាម ក៏បានរួមវិភាគទានកសាងនិងជំរុញបណ្ដាយន្តការដំណើរសហប្រតិបត្តិការក្នុងតំបន់ដើម្បីអភិវឌ្ឍន៍ឲ្យសមស្រប ជាមួយផលប្រយោជន៍របស់ប្រទេសជាតិ។ ក្នុងទំនាក់ទំនងកិច្ចការបរទេស អាស៊ានជួយបង្កើនឋានៈនិងសម្លេងរបស់វៀតណាមលើឆាកអន្តរជាតិ ជួយឧបត្ថម្ភវៀតណាមជំរុញទំនាក់ទំនង ជាមួយដៃគូនានា។ ជាពិសេស ការចូលរួមអាស៊ានបានបង្កើតឡើងក្របខ័ណ្ឌយន្តការសហប្រតិបត្តិការសំរាប់វៀតណាម លើគ្រប់វិស័យដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង។ អគ្គលេដខាធិការអាស៊ាន លោក Le Luong Minh បានបញ្ជាក់ថា៖
«ការដែលវៀតណាមចូលរួមក្នុងអាស៊ានបានជួយឧបត្ថម្ភវៀតណាមក្នុងដំណើរ អភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រោយរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នា ២០០៦ ដល់ឆ្នាំ ២០១៦ GDP របស់វៀតណាមកើនពីរដង ពី ៣,៥% ដល់ ៧%។ ទំហំពាណិជ្ជកម្មរវាងបណ្ដាប្រទេស អាស៊ានជាមួយវៀតណាមក៏បានកើនឡើងដល់ ១០០០%។ ការវិនិយោគក្នុងប្លុករបស់បណ្ដាប្រទេសអាស៊ានចូលក្នុងវៀតណាម កើនឡើងដល់ ១២០%។ វៀតណាមនិងអាស៊ានមិនត្រឹមផ្សាភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធខាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងខាងយន្តការនិងមនុស្សទៀតផង។ ប្រការទាំងនេះជាកត្តាសំខាន់ ដែលជួយសហគ្រាសវៀតណាម ផ្លៀតយកឱកាសល្អដែលសហគមន៍អាស៊ានបង្កើតឡើង។»
វៀតណាមរួមជាមួយអាស៊ានឆ្ពោះទៅការអភិវឌ្ឍន៍ព្រមៗគ្នានិងនិរន្តរភាព
ឆ្នាំ ២០១៧ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននិងជាលើកទី ២ ទិវាបង្កើតសហគមន៍អាស៊ាន ដោយមានបណ្ដាលទ្ធផលវិជ្ជមានក្នុងការអនុវត្ត ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងបណ្ដាផែនការមេលើវិស័យសំខាន់ចំនួន ៣ គឺ៖ សហគមន៍នយោបាយសន្តិសុខសហគមន៍សេដ្ឋកិច្ចនិងសហគមន៍វប្បធម៌សង្គម។ វាយតំលៃអំពីសហគមន៍អាស៊ានក្រោយរយៈពេលជាង ១ ឆ្នាំចាប់បដិសន្ធិ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Nguyễn Hoành Năm បានអះអាងថា៖
«បើប្រៀបនឹងដំណាក់កាលមុនៗការងារអនុវត្ត របស់អាស៊ានត្រូវបានធ្វើល្អជាងក្នុងរយៈពេលជាង ១ ឆ្នាំ កន្លងទៅ តាមរយៈការបែងចែកភារកិច្ចជាក់ស្តែង។ នាបច្ចុ្ចប្បន្ន អាស៊ានកំពុងផ្លាស់ប្តូរជាមួយគ្នាដើម្បីស្វែងរកវិធានការ ក្នុងនោះមានការកែលំអរបៀបធ្វើសកម្មភាព លើកកំពស់សមត្ថភាពនៃក្បាលម៉ាស៊ីនព្រមទាំងបង្កើតឡើងយន្តការតភ្ជាប់ក្នុងប្លុកងាយស្រួលថែមទៀត។»
ក្រោយរយៈពេល ៥០ ឆ្នាំចាប់បដិសន្ធិ អាស៊ានកំពុងធ្លាប់បានឱកាសជាច្រើន ប៉ុន្តែនៅប្រឈមមុខនឹងការ សាក ល្បងមិនតិចតូចឡើយ។ ដើម្បីជំនះពុះពារលើការសាកល្បងឆ្លៀតយកឱកាសដ៏ធំធេង ពីសហគមន៍ បាននាំមកប្រការនេះទាមទាឲ្យប្រទេសអាស៊ាននិមួយៗរក្សាជំនឿជាក់ ហើយកសាងការស្រុះចិត្តគំនិត និងសមាគីប្លុកទាំងមូល។ ចំពោះវៀតណាមវៀតណាមជានិច្ចកាលកំណត់អាស៊ានជាសហគមន៍ តភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយគ្នាសាមគីភាពនិងឯកភាពមួយ។ ដោយហេតុនេះ អស់រយៈពេល ២២ ឆ្នាំកន្លងទៅនេះ វៀតណាមរួមជាមួយប្រទេសអាស៊ានផ្សេងៗទៀតបានដោះស្រាយការខ្វែងគំនិតដែលប្រវត្តិសាស្ត្របានបន្យល់ទុកដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយដោយឈរលើស្មារតីមិត្តភាពនិងសាមគ្គីភាព។ ក្នុងដំណើរធ្វើសមាហរណកម្មក្នុងអំឡុង ២២ ឆ្នាំកន្លងទៅនេះ វៀតណាមបានមានការរួមវិភាគទានជាក់ស្តែងសំរាប់ការអភិវឌ្ឍន៍របស់អាស៊ាន ហើយនឹងទទួលបានស្នាដៃដំបូង។ ទោះបីជាពោរពេញទៅដោយឱកាសអភិវឌ្ឍន៍ក្តី ប៉ុន្តែ នៅមានការសាកល្បងដែលទាមទាឲ្យវៀតណាម ក៏ដូចជាប្រទេសអាស៊ានផ្សេងៗទៀតគប្បីបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ថែមទៀតដើម្បីនាំចេញការផ្តើមគំនិតថ្មីនិងវិធានការអនុវត្តការផ្តើមគំនិតនៃ «ទស្សនៈវិស័យឆ្នាំ២០២៥» នាំអាស៊ានក្លាយទៅជាកត្តាសូលមួយនៃសហគមន៍ទ្វីបអាស៊ី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម