ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបប្រាស្រ័យជាមួយសហគ្រាសឥណ្ឌា
ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee ទទួលជួបឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាមលោក Pham Binh Minh (ឆ្វេង) ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា
(រូបថត៖TTXVN)
នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទតុមូលសហគ្រាស ដោយសម្ព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារៀបចំឡើងនៅរដ្ឋធានីញូដេលី។ ថ្លែងមតិនៅទីនេះ លោក Pham Binh Minh អះអាងថា វៀតណាមកំពុងខំប្រឹងប្រែងកែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្មឲ្យបានងាយស្រួលចំពោះសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសឥណ្ឌាផង។លោករូបនេះក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល វៀតណាមសន្យាជំរុញកំណែទម្រង់សុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយតាមទិសតម្លភាពនិងមានលក្ខណៈព្យាករណ៍ ជាពិសេសយកចិត្តទុកដាក់ច្រើនដល់ ផ្នែកសហគ្រាសឯកជននិងការវិនិយោគពីបរទេស៕
តាម VOV5- វិទ្យុសម្លេងវៀតណាម