• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយគណៈបក្ស LDP

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយគណៈ បក្ស LDP និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Fumio Kishida ក្នុងឱ កាសមកបំពេញទស្សនកិច្ចនៅវៀតណាម។


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយលោក Fumio Kishida ប្រធានគណៈ កម្មការស្រាវជ្រាវគោលនយោបាយគណៈ បក្ស LDP និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងឱ កាសមកបំពេញទស្សនកិច្ចនៅវៀតណាម

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ជប៉ុនក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជប៉ុន តាមរយៈប្រភពទុន ODA រួមទាំងរាល់គម្រោងការន៍វិនិយោគប្រកបដោយប្រសិទ្ធភាពរបស់ជប៉ុន ដែលកំពុងអនុវត្តន៍នៅវៀតណាមទៀត​។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងនូវទស្សនៈ មុនក៏ដូចជាក្រោយរបស់វៀតណាមគឺប្រើប្រាស់ប្រកបដោយ​ប្រសិទ្ធភាពនិងសមស្រប ភពទុន ODA។

រីឯខ្លួនវិញ លោក Fumio Kishida បានគូសបញ្ជាក់ថា ជប៉ុនត្រៀមជាស្រេច បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះមានការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ បណ្តុះបណ្តាលប្រភពធនធានមនុស្សនិងបង្កើនការវិនិយោគរបស់សហគ្រាសជប៉ុនចូលមកវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top