ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់
នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតបេឡារុស, ឥណ្ឌា, ហូឡង់។ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត បេឡារុសលោក Vladimir Goshin ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានចាត់ទុកថា៖ ដើម្បីអនុវត្តបណ្ដាកិច្ចព្រមព្រៀង ដែលបានថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានឯកភាព និងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីប្រកបដោយជាក់ស្ដែងនោះ ភាគីទាំងពីរត្រូវជំរុញខ្លាំងសកម្មភាព សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា Harish Parvathaneni ឧបនាយករដ្ឋមន្ត្រីបានអះអាង នូវគោលនយោបាយមុន ក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពទំនាក់ទំនងមិត្តភាព និងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយឥណ្ឌាគាំទ្រគោលនយោបាយ “ឆ្ពោះទៅខាងកើត” និងមានគោលបំណងថា៖ ឥណ្ឌាមានតួនាទីឋានៈកាន់តែខ្ពស់ថែមទៀតនៅ ក្នុងតំបន់និងអន្តរជាតិ។
នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់ លោកស្រី Nienke Trooster ឧបនាយករដ្ឋមន្ត្រីបានអះអាងថា៖ ការបន្សាំបំរ៉ែបំរួលអាកាសធាតុ ធានាប្រភពទឹកអភិវឌ្ឍន៍កសិកម្មចីរភាព ជាអាទិភាពរបស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រីក៏បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាល ចាត់ទុកហូឡង់ជាគំរូមួយ ដើម្បីសិក្សារៀនសូត្រ និងជំរុញកិច្ចសហប្រតិត្តិការ ក្នុងវិស័យបន្សាំជាមួយបំរ៉ែបំរួល អាកាសធាតុការពារប្រភពទឹក អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម