• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើក ពិព័រណ៌ CAEXPO និងសន្និសីទ CABIS លើកទី ១៥ នៅទីក្រុង Nanning ចិន

នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង (Nanning) ចំណុះតំបន់ ស្វ័យ័តជនជាតិភាគតិច Choang Guangxi នៃភាគនិរតីនៃប្រទេសចិន ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue និងឧបនាយក រដ្ឋមន្ត្រីចិន លោក  Han Zheng រួមទាំង ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន បានអញ្ជើញចូលរួម សន្និសីទជាន់ខ្ពស់ពាណិជ្ជកម្មនិងវិនិយោគចិន - អាស៊ាន (CABIS) និង ពិព័រណ៌ចិន - អាស៊ាន (CAEXPO) លើកទី១៥ ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue អញ្ជើញទស្សនានៅស្តង់ទំនិញវៀតណាមនៅពិព័រណ៌ CAEXPO

ថ្លែងមតិក្នុងពិធីបើក លោក Vuong Dinh Hue បានលើកច្បាស់អំពីសក្ដានុភាព អភិវឌ្ឍន៍ក៏ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។វៀតណាមកំពុងអនុវត្តយ៉ាងខ្លាំង​ក្លានូវការកែទម្រង់រដ្ឋបាលនិងប្រមូលផ្តុំសុក្រឹត្យនីតិវិធីនិងកែលម្អបរិស្ថានវិនិយោគ។

លោក Vuong Dinh Hue បានលើកច្បាស់ថាវៀតណាមតែងតែគោរពនិងរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន ព្រមទាំង លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអាស៊ាននិងចិនមកវិនិយោគនិងសហប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាពយ៉ាងយូរអង្វែងនៅវៀតណាម។ ឆ្នាំនេះវៀតណាមមានស្តង់ទំនិញជាង ២៥០ ស្តង់ដែលចូលរួមពិព័រណ៌នេះ និងបន្តជាប្រទេសដែលមានស្តង់ទំនិញច្រើនបំផុតក្នុងចំណោម បណ្តាប្រទេសជាសមាជិកអាស៊ាន។

ក្នុងថ្ងៃដដែលនេះ  លោក Vuong Dinh Hue  ក៏បានជួបពិភាក្សាជាមួយ អភិបាលរងខេត្ត Jiangxi លោក  Wu Zhongqiong ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

នៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦ រថយន្តដឹកទំនិញជិត ១.២០០ គ្រឿង ត្រូវបានចរាចឆ្លងដែន តាមរយៈគយនៅច្រកព្រំដែនក្នុងខេត្តឡាងសឺន។ ក្នុងចំណោមនេះ បរិមាណសរុបនៃផលិតផលកសិកម្មនាំចេញមានប្រហែលជាង ៣.៧០០ តោន និងនាំចូលប្រហែល ៣.៣០០ តោន។ សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនបានដំណើរការយ៉ាងរលូន និងស្ថិរភាព។

Top