ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសវៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី២
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅសន្និសីទ
ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសសហប្រតិបតិ្តការមេគង្គ-ឡានឆាង (MLC) លើកទី២ចាប់ពីថ្ងៃទី២២ដល់ ថ្ងៃទី២៣ ខែធ្នូ នៅខេត្តសៀមរាបកម្ពុជា។ សន្និសីទលើកនេះមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស នៃប្រទេសចំនួន៦រួមមានចិន មីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃនិង វៀតណាម។
ថ្លែងមតិនៅទីនេះ លោក Pham Binh Minh សង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការ មេគង្គ-ឡានកាង ត្រូវប្រមូលផ្ដុំទៅលើការបង្កើនកិច្ចសហប្រតិបតិ្តការ លើវិស័យគ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តភាព នូវប្រភពទឹកទន្លេមេគង្គ ជំរុញការ តភ្ជាប់ក្នុងតំបន់ ជួយឧបត្ថម្ភប្រទេសសមាជិកអនុវត្តន៍ គំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធធំៗ អភិវឌ្ឍន៍របៀងសេដ្ឋកិច្ចអន្តរប្រទេស ហើយលើកកំពស់សមត្ថភាព អនុវត្តន៍គោលនយោបាយ ដែលបង្កភាពងាយស្រួលសំរាប់ពាណិជ្ជកម្ម និងវិនិយោគ។ បញ្ចប់សន្និសីទនេះ បណ្ដារដ្ឋមន្រ្តីបានអនុម័តលើសេចក្ដីប្រកាសសារព័ត៌មានរួម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម