• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌានិងឡាវវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏វិជ្ជមានរបស់វៀតណាម

នាថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានដឹកនាំកិច្ចប្រជុំដើម្បីបូកសរុបសកម្មភាពជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមេសាឆ្នាំ ២០២១ (រូបថតៈ អ្នកយកព័ត៌មានប្រចាំនៅញូវយ៉ក)
 

បញ្ហាដែលវៀតណាមបានលើកឡើងពិភាក្សាគឺមានសារៈសំខាន់ណាស់និងមានភាពជាក់ស្តែង ដោយបង្កប់គោលបំណងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការសហប្រជាជាតិ ក៏ដូចជារវាងអង្គការសហប្រជាជាតិជាពិសេសក្រុមប្រឹក្សាសន្តិសុខជាមួយអង្គការក្នុងតំបន់និងអនុតំបន់។

ឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអំពីតួនាទី របស់វៀត ណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខែមេសាឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូត លោក T.S.Tirumurti ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ឥណ្ឌាប្រចាំនៅអង្គការសហប្រជាជាតិនិងឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ឡាវប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏វិជ្ជមានក៏ដូចជាឱកាសសហប្រតិបត្តិការជាមួយវៀតណាម។

លោកឯកអគ្គរដ្ឋទូត T.S.Tirumurti  បានបញ្ជាក់អំពីប្រធានបទដែលវៀតណាមបានលើកឡើងពិភាក្សានៅក្នុងសម័យប្រជុំសំខាន់ៗ របស់ក្រុមប្រឹក្សាសន្តិសុខដូចជា “ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់” ឬ “ការការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ប្រជាជន”  ឬ “ដំណោះស្រាយចំពោះបញ្ហា គ្រាប់បែកមីន” គឺសុទ្ធតែមានសារៈសំខាន់ណាស់។ ឥណ្ឌាសង្ឃឹមថានឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះនៅក្រុមប្រឹក្សាសន្តិសុខ។

ក្នុងពេលជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ឡាវប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃថា វៀតណាមកំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខ។ បញ្ហាដែលវៀតណាមបានលើកឡើងពិភាក្សាគឺមានសារៈសំខាន់ណាស់និងមានភាពជាក់ស្តែង ដោយបង្កប់គោលបំណងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការសហប្រជាជាតិ ក៏ដូចជារវាងអង្គការសហប្រជាជាតិជាពិសេសក្រុមប្រឹក្សាសន្តិសុខជាមួយអង្គការក្នុងតំបន់និងអនុតំបន់។
លោកឯកអគ្គរដ្ឋទូតឡាវជឿជាក់ថា ប្រធានបទទាំងនេះមិនត្រឹមតែសមស្របប៉ុណ្ណោះទេ ប៉ុន្តែពិតជាចូលរួមចំណែកជំរុញការអនុវត្តកម្មវិធីនិងសកម្មភាពនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់និងជួយក្រុមប្រឹក្សាសន្តិសុខអនុម័តដំណោះស្រាយ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខរបស់ពិភពលោក ជាពិសេសនៅតំបន់អាស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top