• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្រចិនបានឲ្យដឹងថាជំងឺ Covid -19 មិនមានប្រភពដើមចេញពីផ្សារគ្រឿងសមុទ្រ Hua Nan

ឧទ្យានរុក្ខជាតិត្រូពិច Xi Shuang Ban Na នៃ វិទ្យាស្ថានវិទ្យាសាស្ត្រចិន ទើបបានចេញផ្សាយលទ្ធផលនៃការវិភាគអំពីវីរុស SARS-CoV-2 ដែលបង្កឡើងជំងឺ  Covid -19  នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
ផ្សារគ្រឿងសមុទ្រ Hua Nan ត្រូវបានបិទដោយសារវីរុស Covid-19  (រូបថត៖ CCTV)

តាមនោះ អ្នកវិទ្យាសាស្ត្រនៅទីនេះបានឲ្យដឹងថា ផ្សារគ្រឿងសមុទ្រ Hua Nan នៅទីក្រុងវ៉ូហាន មិនមែនជាប្រភពដើមនៃការផ្ទុះវីរុស SARS-CoV-2 ទេ។

ទន្ទឹមនឹងនេះ គេក៏បានឲ្យដឹងថាវីរុសនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ ២០១៩ ។

គំរូហ្សែនវីរុស SARS-CoV-2 មានចំនួន ៩៣ មកពីប្រទេសចំនួន ១២ នៅលើទ្វីបទាំង ៤ នៅទូទាំងពិភពលោក ត្រូវបានយកមកធ្វើការវិភាគដោយបង្ហាញថា វីរុស SARS-CoV-2 ក្នុងផ្សារគ្រឿងសមុទ្រ Hua Nan ក្នុងទីក្រុងវ៉ូហានគឺត្រូវបានចម្លងពីកន្លែងផ្សេងៗតែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top