• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកបោះឆ្នោតភាគខាងត្បូងប៉ែកខាងកើតយកចិត្តទុក​ដាក់​លើ​បញ្ហា​លើក​កំពស់​ប្រសិទ្ធភាព​របស់​ក្បាល​ម៉ាស៊ីន​រដ្ឋ​

​ចំពោះមុខកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកា​លទី១៤ដែលប្រារព នាព្រឹក ថ្ងៃទី២​៣ ខែតុលា ឆ្នាំ២០១៧ នោះ អ្នក​បោះឆ្នោតជាច្រើននៅភាគខាងត្បូងប៉ែក​ខាងកើត​វៀត ណាម បានផ្តោតការយក​ចិត្តទុក​ដាក់ លើបញ្ហា​លើកកំពស់​សុពលភាព និង​ប្រសិទ្ធិភាពរបស់ ​ក្បាលម៉ាស៊ីន​រដ្ឋ។ 
 
លោក Nguyen Xuan Son អ្នកបោះឆ្នោត​នៅទីក្រុង Vung Tau ខេត្ត Ba Ria-Vung Tau បាន​ចាត់ទុកថា គប្បីកាត់​បន្ថយ​បុគ្គលិកក្រប​ខ័ណ្ឌរដ្ឋនៃប្រ​​ព័ន្ធ​នយោបាយ ដើម្បីលើកកំពស់ប្រសិទ្ធភា​ពការ​ងារ។ រីឯលោក Nguyen Viet Hung អ្នកបោះឆ្នោតមណ្ឌលទីក្រុងហូ​ជីមិញ​ ក៏បានស្រុះចិត្តគំនិតលើការកែ​ទម្រង់ ក្បាលម៉ា​ស៊ីន​រដ្ឋ​ផង​ដែរ​៖
 
“ក្បាលម៉ាស៊ីនរដ្ឋរបស់យើង​នៅសំពីងសំពោងណាស់។ តាមនោះយើង​ត្រូវ​ធ្វើកំណែទ​ម្រង់​ក្បាល​ម៉ាស៊ីន កាត់បន្ថយ​បុគ្គលិក​ លើកកំ​ពស់ការងារអធិការកិច្ច។ រួម​ជាមួយគ្នា​នោះ គប្បីគូបផ្សំ​ជាមួយ​អង្គការ​បក្ស​បង្កើន​ការត្រួត​ពិនិត្ស​ឃ្លាំមើ​ល​ផងដែរ”។
 
ក្រៅពីនោះ អ្នក​បោះឆ្នោតក៏បានយកចិត្តទុក​ដាក់លើបញ្ហាថែទាំ លើកកំពស់ សុខភាពប្រ​ជាជ​ន។ អ្នកបោះ​ឆ្នោតខ្លះបាន​ចាត់ទុកថា​ ការដែលរ​ដ្ឋយកចិត្តទុកដាក់ លើបញ្ហានេះគឺពោរ​ពេញ​ទៅដោយ​អត្ថន័យ​នយោបាយ​និង​មនុស្សសា​ស្ត្រយ៉ា​ង ជ្រាល​ជ្រៅផងដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top