• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន+៣ ឆ្ពោះទៅគោលដៅកសាងសហគមន៍ធំទូលាយជាង


អាស៊ាន+៣ ឆ្ពោះទៅគោលដៅកសាងសហគមន៍ធំទូលាយជាង

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ បណ្ដាប្រទេសអាស៊ាន រួមជាមួយដៃគូសន្ទនាចំនួន៣គឺចិន ជប៉ុន និងកូរ៉េខាងត្បូងបានអះអាងថា៖ការបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសំដៅកសាងសហគមន៍អាស៊ាន+៣  (APT)  ប្រកបដោយរឹងមាំថែមទៀត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោក Ceferino Rodofo បានអោយដឹងថា៖ បណ្ដារដ្ឋមន្ត្រីអាស៊ាន+៣ បាននាំចេញគោលដៅធំមួយសំរាប់អាស៊ាន+៣ ប្រកបដោយរឹងមាំថែមទៀតក្នុងរយៈពេលយូរអង្វែង។ រីឯ ក្នុងសេចក្ដីជូនដំណឹងមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោក Ramon Lopez បានអោយដឹងថា៖ បណ្ដារដ្ឋមន្ត្រីអាស៊ានស្វាគមន៍ការខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា ពាណិជ្ជកម្មអាស៊ីខាងកើត (EABC) ក្នុងកិច្ចការជួយឧបត្ថម្ភសហគ្រាសតូចនិងមធ្យម  ក្នុងតំបន់ក្តាប់ជាប់ឱកាសធ្វើពាណិជ្ជកម្មឌីជីធល់ ស្វែងរករបៀបធ្វើពាណិជ្ជកម្មថ្មី និងបង្កើនការធ្វើសមាហរណកម្មអន្តរជាតិ​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top