• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានតែងតែប្រកាន់គោលជំហរផ្ទាល់ខ្លួនក្នុងកិច្ចការតំបន់និងអន្តរជាតិ

ទន្ទឹមនឹងការផ្តោតសំខាន់លើកិច្ចពិភាក្សានូវវិធានការឆ្លើយតបនឹង Covid-19 នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាថ្ងៃទី ២៦ ខែមិថុនាមក មេដឹកនាំអាស៊ានក៏បានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
 

អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Dung


ក្នុងបរិបទដែលការប្រកួតប្រជែងរវាងប្រទេសមហាអំណាចកាន់តែតឹងតែងនោះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអះអាងថា អាស៊ានជានិច្ចកាលរក្សាស្មារតីសាមគ្គីភាពនិងប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួន៖ “ដូចដែលអាស៊ានបានកំណត់បណ្តាប្រទេសជាសមាជិកអាស៊ានក៏បានប្តេជ្ញាចិត្តមិនជ្រើសរើសយកភាគីណាមួយទេ ត្រឹមតែជ្រើសរើសយកផលប្រយោជន៍របស់អាស៊ានតែប៉ុណ្ណោះ។ ដោយមានទស្សនៈច្បាស់លាស់បែបនេះ អាស៊ានតែងតែមានគោលជំហរផ្ទាល់ខ្លួនលើបញ្ហាអន្តរជាតិនិងបញ្ហាតំបន់។ ឧទាហរណ៍នៅចំពោះមុខគំនិតផ្តួចផ្តើមឥណ្ឌូ - ប៉ាស៊ីហ្វិកគឺអាស៊ានបានផ្តល់ឯកសារ ដើម្បីបញ្ជាក់ពីគោលជំហរនិងគោលការណ៍របស់អាស៊ាន។ នោះគឺជាវិធីដើម្បីអាស៊ានអាចរក្សាតួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងតំបន់”។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើតក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ យោងតាមលោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បញ្ហាទាំងអស់ដែលនឹងកើតឡើងក្នុងស្ថានភាពជាក់ស្តែងនឹងត្រូវដាក់ក្នុងរបៀបវារៈរបស់អាស៊ាន រួមទាំងបញ្ហាសមុទ្រខាងកើតតែម្តង។ តាមគម្រោងនៅថ្ងៃទី ១ ខែកក្កដានឹងមានកិច្ចប្រជុំ SOM រវាងអាស៊ាននិងចិនផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top