• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាវផាយវៀតណាមនិងចំរៀងប្រជាប្រិយក្នុងវិមានវិចិត្រសិល្បៈប៉ារីស


អាវផាយវៀតណាម និងចំរៀងប្រជាប្រិយក្នុងវិមានវិចិត្រសិល្បៈប៉ារីស 

នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ មហាជនបារាំងនិងសហគមន៍ជនវៀតណាមនៅប៉ារីសជាថ្មីម្ដងទៀតបានទស្សនាអាវផាយប្រពៃណី ក្នុងក្របខ័ណ្ឌពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជជាតិនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តិទៅនៅវិមានវិចិត្រសិល្បៈ Petit Palais ទីក្រុងប៉ារីស។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Ngoc Son បានអះអាងថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិកសាងពិភពលោកមួយដែលគ្មានសង្គ្រាមនិងគ្រោះទុរភិក្ស។ ស្ដីពីទំាក់ទំនងវៀតណាម - បារាំង លោក Nguyen Ngoc Son មានក្ដីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងឆ្លងកាត់ជំហានអភិវឌ្ឍន៍សំខាន់ជាបន្តក្នុងឆ្នាំ ២០១៨ នៅ​ពេលដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី ៥ ទិ​វា​បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ នៅក្នុងពិធីនេះ បណ្ដាភ្ញៀវអញ្ជើញក៏បានស្ដាប់ការឧទ្ទេសនាមស្ដីពីគម្រោងការណ៍ “ដំបូលវៀតណាម” របស់ឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមប្រចាំនៅបារាំង លោកស្រី  Anoa​ Suzanne Dussol Perran ផងដែ។

ក៏ដូចជានៅបារាំងដែរ ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី២៩ ខែកញ្ញា ស្តង់ទំនិញវៀតណាមនៅផ្សារណាត់ទេសចរណ៍អន្តរជាតិ Top Resa បានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son បានអញ្ជើញជាអធិបតីសិក្ខាសាលាពន្លឿនទេសចរណ៍​ទីក្រុង។ លោកបានអំពាវនាវឲ្យសហគមន៍សហគ្រាសធ្វើសកម្មភាពក្នុងវិស័យទេសចរណ៍នៅប៉ារីស រួមសហការ បង្កើនការស្រាវជ្រាវ ពង្រីកទីផ្សារចូលទីក្រុងហាណូយនិយាយដោយឡែកនិងវៀតណាមនិយាយរួម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top