• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកប្រកាសការផ្តើមគំនិតសន្តិសុខនាវាចរណ៍ថ្មីជាមូយបណ្ដាប្រទេសអាស៊ាន


អាមេរិកប្រកាសការផ្តើមគំនិតសន្តិសុខនាវាចរណ៍ថ្មីជាមូយបណ្ដាប្រទេសអាស៊ាន (VNA)

នាថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៦ សារព័ត៌មានអាមេរិកបានឲ្យដឹងថា៖ នៅសន្និសីទក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិរវាងអាមេរិក-អាស៊ានដែលបានប្រព្រឹត្តទៅ នាចុងសប្តាហ៍កន្លងទៅនៅ Hawaii អាមេរិកបានប្រកាសការផ្តើមគំនិតសន្តិសុខថ្មីជាមួយប្រទេសអាស៊ានទាំងឡាយ។ តាមគេហទំព័រព័ត៌មាន «The Diplomat» រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានប្រកាសផែនការនាអនាគតរបស់វិមានបញ្ចកោណជាមួយប្រទេសអាស៊ាននានា។ វ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា៖ សន្និសីទលើកនេះគឺជាភ័ស្តុតាងនៃសារៈសំខាន់របស់អាស៊ានក្នុងយុទ្ធសាស្ត្រ «សា្តរតុល្យភាពឡើងវិញ» នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់រដ្ឋអំណាច ប្រធានាធិបតី Barack Obama ក៏ដូចជា ការបង្កើនកំលាំងយោធាអាមេរិក នៅតំបន់នេះនាពេលខាងមុខ។ តាមផ្តើមគំនិតសន្តិសុខនាវាចរណ៍ថ្មីនេះ អាមេរិកនឹងទទួលរៀបចំព្រឹត្តិការណ៍មួយចំនួនជាមួយអាស៊ានដែលទាក់ទិនដល់ វិស័យនេះ​ ក្នុងនោះ មានការសន្ទនានាវាចរណ៍អាស៊ាននិងការហ្វឹកហាត់លើកកំពស់ចំណះដឹងអំពីនាវាចរណ៍។

ក្រៅពីនោះ កំលាំងការពារឆ្នេរសមុទ្ររបស់អាមេរិកនឹងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនាវាចរណ៍ជាមួយប្រទេស អាស៊ាននានាផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top