អាមេរិកនិងជប៉ុនធ្វើសមយុទ្ធរួមនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច (VNA)
នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ កំលាំងការពារឆ្នេរសមុទ្រជប៉ុន (MSDF) បានចាប់ផ្តើមការធ្វើសមយុទ្ធរួមជាមួយក្រុមនាវាចំបាំង របស់កងទ័ពជើងទឹកអាមេរិក ក្នុងនោះ មាននាវាផ្ទុយន្តហោះនុយក្លេអ៊ែរ USS Carl Vinson។ ការធ្វើ សមយុទ្ធពោលខាងលើប្រព្រឹត្តទៅនៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិចនិងអូស បន្លាយក្នុងរយៈពេលប៉ុន្មានថ្ងៃ។ មុននោះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឲ្យដឹងថា៖ បន្ទាប់ពីពេលចូលចត់នៅសមុទ្រជប៉ុន ក្រុមនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ USS Carl Vinson នឹងបន្តទៅកាន់ឧបទ្វីបកូរ៉េ។ ទង្វើនេះគឺជាផ្នែកមួយក្នុងកិច្ចសន្យា របស់អាមេរិកស្តីអំពីការប្រគាកស្មារ ជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិកពាយព្យ។ ក្រៅពីនោះ នាខែមិថុនាខាងមុខអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធរួមផងដែរ។ សំដៅសហការក្នុងការទប់ទល់នឹងភាពតានតឹង លើឧបទ្វីបកូរ៉េរដ្ឋមន្ត្រីការបរទេស របស់អាមេរិកជប៉ុននិងកូរ៉េខាងត្បូង បានរៀបចំផែនការជួបជុំគ្នានាចុងសប្តាហ៍ខាងមុខ ដើម្បីពិភាក្សអំពីបញ្ហាលើឧបទ្វីបកូរ៉េ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម