• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួបគណៈ ប្រតិភូសមាជិកាសភាជប៉ុន

នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួលជួបគណៈប្រតិភូសមាជិកាសភាជប៉ុនដឹកនាំដោយសមាជិកាសភាជាន់ទាបលោកស្រី Tsuchiya Shinako ប្រធានគណៈកម្មការដើម្បីការអភិវឌ្ឍរបស់នារីនៃគណៈបក្សប្រជាធិប តេយ្យសេរីភាព (LDP) ជប៉ុន។


អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួបគណៈ ប្រតិភូសមាជិកាសភាជប៉ុន(រូបថត៖ TTXVN)

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានស្នើឲ្យបណ្ដាសមាជិកាសភាជប៉ុនបន្តគាំទ្រវៀតណាមនិងជប៉ុនក្នុងការកសាង ចេញផ្សាយគោលនយោបាយ ច្បាប់ដ៏សមស្រប ព្រមទាំងបង្កលក្ខណៈងាយស្រួល ដើម្បីសហគមន៍ជនវៀតណាមនៅជប៉ុនរស់នៅដោយស្ថិរភាព រៀនសូត្រនិងធ្វើការប្រកបដោយប្រសិទ្ធភាព រួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ហើយធ្វើជាស្ពានត​ភ្ជាប់​ចំណងមិត្តភាពរវាងវៀត ណាមនិងជប៉ុន។

រីឯខ្លួនវិញ សមាជិកាសភាលោកស្រី Tsuchiya Shinako បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូជប៉ុននឹងទៅត្រួតពិនិត្យការត្រៀមរៀបចំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់វៀតណាមក្នុងវិស័យកសិកម្ម នេសាទនិងសំណង់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top