• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa


 លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានផ្ញើជូនថវិកាចំនួន ២០០ លានដុង ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa  
 

 នាថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៩ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ជួបធ្វើ​ការ​នៅ​ខេត្ត​ T​hanh Hoa។ 

ក្នុង​ជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានចែករំលែកជាមួយ មូលដ្ឋាន​នូវ​ការ​ខាត​បង់​បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​។ លោកស្រីអនុប្រធានរដ្ឋបានមានប្រសាសន៍ ថា ក្នុងប៉ុន្មានថ្ងៃខាងមុខ ថ្នាក់​ដឹក​នាំ​ខេត្ត​គួរ​តែ​បន្តយ​ក​ចិត្ត​ទុកដាក់និងអនុវត្តការងារជំនះពុះពារ លើផលវិបាក​ដែល​បង្ក​ឡើង​ដោយ​ទឹក​ជំនន់​ក៏ដូច​ជារិះ​រក​វិធាន​ការ​ដើម្បី​ជួយប្រជាជនស្ថេរភាពជីវភាពរស់នៅ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងអភិវឌ្ឍន៍​ផលិតកម្មជា​ដើម។​
 
ស្តីពីស្ថាន​ភាពសេដ្ឋកិច្ច - សង្គមរបស់ខេត្ត Thanh Hoa អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន​ទទួ​ល​ស្គាល់​និងវាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរនិងការអភិ វឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ខេត្ត តាមរយៈសំណង់​ហេដ្ឋា​រចនាសម្ព័ន្ធនិងផ្លូវថ្នល់។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ខេត្ត Thanh Hoa នឹង​បន្ត​លើក​កម្ពស់​ស្មារតី​សាមគ្គី​ភាព​និងកិច្ចសហប្រតិបតិ្តការ ដើម្បីនាំខេត្តឆ្ពោះទៅការអភិវឌ្ឍយ៉ាង​ឆាប់រហ័ស​និង​ប្រកប​ដោយ​ចីរភាព​។
 
ក្នុង​ឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានផ្ញើជូនថវិកាចំនួន ២០០ លានដុង ដល់ប្រជា​ជន​ដែល​រង​គ្រោះដោយ​ទឹកជំនន់នៅ​ខេត្ត Thanh Hoa រួមទាំងអំណោយ​សម្រាប់​សិស្សដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ដើម្បី​ទិញ​សំភារៈ​សិក្សានិងត្រៀមសំរាប់ឆ្នាំសិក្សាថ្មី​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top