• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសាសនារួមចំណែកដល់ការមូលមតិគ្នាក្នុងគោលការណ៍ណែនាំរបស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ


លោកស្រី Truong Thi Mai អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួយមេដឹកនាំសាសនា ជាសមាជិកសភា នីតិកាលទី ១៤ (រូបថត៖ danvan.vn)
 

នេះជាការបញ្ជាក់អះអាងរបស់ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai នៅឯពិធីជួបសំណេះសំណាលជាមួយមេដឹកនាំសាសនា ជាសមាជិកសភា នីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែវិច្ឆិកានៅទីក្រុងហាណូយ។

សកម្មភាពរបស់បណ្តាអង្គការសាសនា បានបង្កើតការគាំទ្រនិងមតិឯកភាពរបស់សាសនិកទាំងអស់ ចំពោះគោលការណ៍ណែនាំរបស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ។ នេះជាការបញ្ជាក់អះអាងរបស់ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai នៅឯពិធីជួបសំណេះសំណាលជាមួយមេដឹកនាំសាសនា ជាសមាជិកសភា នីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែវិច្ឆិកានៅទីក្រុងហាណូយ។

ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការសាសនាទាំងអស់ លោកស្រី Truong Thi Mai បានបញ្ជាក់ថា៖ មិនត្រឹមតែធានានូវសិទ្ធសេរីភាពខាងជំនឿ និងបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជនប៉ុណ្ណោះទេ សកម្មភាពរបស់អង្គការសាសនាក៏បង្កើតការគាំទ្រនិងការស្រុះចិត្តគំនិតរបស់សាសនិក របស់មេដឹកនាំសាសនាទូទាំងប្រទេស ចំពោះគោលការណ៍ណែនាំ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ ទន្ទឹមជាមួយគ្នានេះ នៅឆ្នាំនេះ អង្គការសាសនានិងមេដឹកនាំសាសនា ក៏បានចូលរួមយ៉ាងខ្លាំងក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទៀតផង។
នៅក្នុងជំនួបនេះ មេដឹកនាំសាសនា ដែលជាសមាជិកសភានីតិកាលទី ១៤ បានផ្លាស់ប្តូរព័ត៌មានស្តីពីការអនុវត្តគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ស្តីពីជំនឿសាសនា ក៏ដូចជា ការចូលរួមវិភាគទានរបស់អង្គការសាសនានៅឆ្នាំ ២០២០ ផងដែរ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម


ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top