• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយភ្ញៀវ អន្តរជាតិ


អគ្គលេខាបក្ស លោក Nguyen Phu Trong

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាគណៈ កម្មា​ធិការ​មជ្ឈឹម​បក្សកុម្មុយ​និស្ត​វៀត​ណាម លោក Nguyen Phu Trong បាន​អញ្ជើញ​ទទួល​ជួប​ជាមួយលោក Salvador Valdes Mesa អនុប្រធាន​ក្រុម​ប្រឹក្សា រដ្ឋគុយបា​និងជាបេសក​ជនពិសេស របស់លេខាទី១គណៈកម្មាធិការមជ្ឈឹម បក្សក្មុយនិស្ត​គុយបា Raul Castro Ruz ដែលមកជូនដំណឹងនូវលទ្ធផល នៃមហា​សន្និបាតបក្សកុម្មុនិស្តគុយបា។ នៅទីនេះ​លោក Nguyen Phu Trong បាន សម្តែងនូវការជឿជាក់ទៅលើ​គោលន​យោបាយ គោល​មាគ៌ា​និង​វិធានការ​សំខាន់ ស្តីពី​សេដ្ឋកិច្ច នយោបាយ សង្គម​ដែលបានអនុម័តលើមហា​សន្និ​បាត​លើកនេះ នឹង​បន្ត​ជួយ​គុយ​បា​ជំនះ​ពុះពារ​លើ​ផល​វិបាក និងការសាកល្បងដើម្បី​ឆ្ពោះទៅការ អភិវឌ្ឍន៍ដោយចីរភាព។

​នាថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រី ក្រសួង​ការពារជាតិឡាវ លោក Chansamone Channhalat ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top