• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួល​ជួប​បណ្ដា​ឯកអគ្គរដ្ឋទូត ដែលមកជូនសារតាំង


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូត
ដែលមកជូនសារតាំង (រូបថត៖ chinhphu.vn)

នាព្រឹកថ្ងៃទី ១៦ ខែតុលា នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃបណ្ដាប្រទេសរួមមាន៖ ព្រះរាជាណាចក្រស៊ុយអ៊ែត សាធារណរដ្ឋបារាំង សហភាពអឺរ៉ុប អៀរឡង់ ស្រីលង្កា ព្រះរាជាណាចក្របារ៉ែន អង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតប្រជាជនឡាវ សាធារណរដ្ឋអ៊ូសបេគីស្ថាន កូរ៉េខាងត្បូង និងសាធារណរដ្ឋតង់ហ្សានី បានជូនសារតាំងឡើងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅប្រទេស វៀត ណាម។

នៅក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតបន្ទាប់ពីពីធីជូនសារតាំងនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្តែងសេចក្ដីសប្បាយរីយរាយចំពោះទំនាក់ទំនងដែលកាន់តែអភិវឌ្ឍន៍ជាវិជ្ជមានយ៉ាងល្អប្រសើររវាងវៀតណាមនិងបណ្ដាប្រទេសនានា។ លោក Nguyen Phu Trong មានជំនឿជាក់ថា ក្នុងអាណត្តិបេសកម្មការទូតនេះ បណ្ដាឯកអគ្គរដ្ឋទូតនឹងបំពេញល្អនូវភារកិច្ចដែលប្រទេសរបស់ខ្លួនបានប្រគល់ ជូន។ លោក Nguyen Phu Trong បានអះអាងថាវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាឯកអគ្គរដ្ឋទូតបំពេញល្អបេសកម្មការទូតរបស់ខ្លួនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top