• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញបញ្ជា ណែនាំសន្និសីទដាក់អោយអនុវត្តន៍កិច្ចការតុលាការក្នុងឆ្នាំ២០១៩

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ តុលាការប្រជាជនកំពូល វៀតណាម បានរៀបចំ សន្និសីទបូកសរុបកិច្ចការនៃតុលាការក្នុងឆ្នាំ២០១៨និងកំណត់គោលដៅនិង ភារកិច្ចសំខាន់ៗនាពេលខាងមុខ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ប្រធានគណៈកម្មាធិការទទួលបន្ទុកការកែទម្រង់យុត្តធម៌ មជ្ឈឹមបានអញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសំណូមពរអោយតុលការប្រជាជនកំពូលត្រូវយកចិត្តទុកដាក់ដល់ការងារកសាងបក្ស កសាងផ្នែក យុត្តិធម៌ ជាពិសេសគឺផ្តោតលើការកសាងជួរចៅក្រមអោយមានភាពស្មោះត្រង់ សុចរិតឫទ្ធានុភាពនយោបាយរឹងមាំ ជំនាញទាំងផ្នែកច្បាប់និងវិជ្ជាជីវៈ ហើយមានទឹកចិត្តសប្បុរសធម៌ទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

“ចំពោះសាលក្រមនីមួយៗគឺត្រូវធ្វើយ៉ាងម៉េចដើម្បីយកឈ្នះលើឧក្រិដ្ឋជនផង ហើយបញ្ចុះបញ្ចូលបាននូវភាគីនានានិងប្រជាជនទៀតផង ព្រមទាំងត្រូវបង្កើតឡើងបទដ្ឋានគតិយុត្ត បទដ្ឋានសីលធម៌ដែលអាចអប់រំច្បាប់និងតម្រង់ ទិសដៅសម្រាប់សកម្មភាពរបស់សង្គម ផងដែរ។ ដោយហេតុនេះ ភារកិច្ចស្នូលរបស់តុលការគឺត្រូវលើកកំពស់គុណភាពនៃការជំនុំជម្រះ មិនធ្វើអ្នកគ្មានទោសត្រូវ ទ្រាំអយុត្តិធម៌ ក៏ដូចជាមិនរំលងអ្នកមានទោសផងដែរ។ ទន្ទឹមនឹងនោះ តុលាការក៏ចាំបាច់ត្រូវលើកកំពស់គុណភាពនិងភាពត្រឹមត្រូវនៃសាលក្រម ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពក្នុងការដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយ ផងដែរ”។

ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ តុលាការត្រូវបើកទូលាយកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័ន ជំនុំជម្រះនិងអាជ្ញាកណ្ដាលអន្តរជាតិ ដើម្បីដោះស្រាយរឿងក្ដីឆ្លងដែននានា តាមនោះលើកស្ទួយឋានៈរបស់តុលាការវៀតណាមលើឆាកអន្តរជាតិបន្ថែមទៀត ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top