• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong៖ ខេត្ត Hung Yen ចាំបាច់ត្រូវជំរុញខ្លាំងចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងស៊ីជម្រៅ និងស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត

Hung Yen ជាខេត្តមួយដែលមានផ្ទៃដីធម្មជាតិ និងមានចំនួនប្រជាជនតិច ប៉ុន្តែជាខេត្តដែលមានសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅសួរសុខទុក្ខប្រជាជននៅទីក្រុង Hung Yen ខេត្ត Hung Yen (រូបថត៖ Tri Dung/VNA)


នាព្រឹកថ្ងៃទី ១៩ ខែធ្នូ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Hung Yen បាន រៀបចំពិធីរំលឹកខួបលើកទី ១៩០ ទិវាបង្កើតខេត្ត (១៨៣១ - ២០២១) ខួបលើកទី ៨០ ទិវាបង្កើតខេត្ត (១៩៤១ - ២០២១) ខួបលើកទី ២៥ ទិវាស្ថាបនាខេត្ត Hung Yen ឡើងវិញ (១ មករា ឆ្នាំ ១៩៩៧-១ មករា ២០២២) និងពិធីទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ តាមប្រព័ន្ធអនឡាញ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា Hung Yen ជាខេត្តមួយដែលមានផ្ទៃដីធម្មជាតិ និងមានចំនួនប្រជាជនតិច ប៉ុន្តែជាខេត្តដែលមានសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព។ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ច កម្មវិធី និងផែនការដែលបានកំណត់នោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឱ្យខេត្ត Hung Yen ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងស៊ីជម្រៅ ស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ជំនះពុះពារលើរាល់ការលំបាកសាកល្បង ដើម្បីខេត្ត Hung Yen នឹងក្លាយទៅជាខេត្តឧស្សាហកម្មអភិវឌ្ឍន៍ និងទំនើបនាឆ្នាំ ២០៣០។ ដើម្បីពង្រីកថែមទៀតសក្តានុពល និងគុណសម្បត្តិនោះ ខេត្ត Hung Yen ចាំបាច់ត្រូវកែលម្អបរិយាកាសវិនិយោគអាជីវកម្ម លើកកំពស់ផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស។ ខេត្តក៏ត្រូវបន្តអនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយសន្តិសុខសង្គម វិធានការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងធានាសមភាពសង្គម។ ទន្ទឹមនឹងនេះ ថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីជូនប្រជាជនយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទូលំទូលាយ និងលើកកំពស់គុណភាពអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា; ធ្វើឲ្យបានល្អក្នុងការថែទាំ ការពិនិត្យនិងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋពីថ្នាក់មូលដ្ឋាន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍

អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍

កាសែត The Economic Times ទើបបានចុះផ្សាយអត្ថបទធ្វើអត្ថាធិប្បាយស្តីពីដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បំពេញការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដោយវាយតម្លៃថា ដំណើរទស្សនកិច្ចលើកនេះសំដៅអះអាងឡើងវិញនូវ តួនាទីរបស់វៀតណាមក្នុងស្ថិរភាពនៃតំបន់អាស៊ីអាគ្នេយ៍។

Top