ពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងដែលមកក្រុងហាណូយក្នុងឆ្នាំ២០១៧
នាម៉ោង៦ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដំបូងដែលមកក្រុងហាណូយក្នុងឆ្នាំថ្មី២០១៧។រួមជាមួយកម្មវិធីលិល្បៈប្រពៃណីដ៏វិសេសវិសាល តំណាងស្ថាប័នសមត្ថកិច្ចទីក្រុងហាណូយបានជូនផ្កាអបអរសាទរចំពោះភ្ញៀវទេសចរអន្តរជាតិដំបូងក៏ដូចជាសមាជិកផ្សេងៗ ទៀតក្នុងក្រុមភ្ញៀវទេសចរនេះផងដែរ។
នាព្រឹកថ្ងៃដដែល នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មន្ទីរទេសចរទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានសហការជាមួយសមាគមន៍ទេសចរណ៍ទីក្រុងរៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍អន្តរជាតិដំបូង ដែលមកទីក្រុងនេះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម