• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការទីក្រុង Da Nang «បង្កើតកំលាំងចលករថ្មីពូនជ្រំអនាគតរួម»

 
សេចក្តីថ្លែងការទីក្រុង Da Nang «បង្កើតកំលាំងចលករថ្មីពូនជ្រំអនាគតរួម»

នៅសម័យបិទបញ្ចប់សន្និសីទបណ្ដាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ សន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Da Nang «បង្កើតកំលាំងចលករពូនជ្រំអនាគតរួម»។ សេចក្តីថ្លែងការណ៍លើកច្បាស់ថា៖ បណ្ដាថ្នាក់ដឹកនាំ APEC ប្តេជ្ញាបន្តធ្វើសកម្មភាពយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីបង្កើតកំលាំងចលករថ្មីរសំរាប់កិច្ចសហប្រតិបត្តិការ APEC សំដៅជំរុញកំណើននិរន្តរភាពច្នៃប្រឌិតលើគ្រប់ជ្រុងជ្រោយ បង្កើនការតភ្ជាប់សេដ្ឋកិច្ចតំបន់ ពង្រីកឲ្យបានសក្តានុភាពនៃសហគ្រាសជាពិសេសគឺសហគ្រាសខ្នាតមីក្រូតូចនិងមធ្យម (MSMEs) បង្កើន​សន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាព។ បណ្ដាថ្នាក់ដឹកនាំ APEC អះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យា​បង្កើនការកសាងអនាគតរួមអំពីសហគមន៍ទ្វីបអាស៊ី-ប៉ាស៊ីហ្វិកសន្តិភាពស្ថិរភាពស្វាហាប់តភ្ជាប់និងសម្បូរ​រុងរឿង។ អង្គសន្និសីទទាំងអស់គាំទ្ររបៀបវារៈឆ្នាំ ២០៣០ ស្តីអំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្ពោះទៅរកកំណើនលើគ្រប់វិស័យ។ តាមសេចក្តីថ្លែងការណ៍ទីក្រុង  Da Nang បណ្ដាថ្នាក់ដឹកនាំ APEC បានស្វាគមន៍ការបង្កើតក្រុមទស្សនៈវិស័យ APEC សំដៅជួយឧបត្ថម្ភមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ក្នុងការកសាងទស្សនៈវិស័យក្រោយ​ពីឆ្នាំ ២០២០ ក្នុងនោះមានការពិគ្រោះយោបល់ជាមួយភាគីទាន់ទិននានាផង។ ទស្សនៈវិស័យនេះនឹងពង្រីកស្នាដៃដែល APEC ទទួលបានដោះស្រាយបញ្ហានៅសេស សល់ហើយស្រាវជ្រាវវិស័យសហប្រតិបត្តិការថ្មីដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងការទប់ទល់នឹងការសាកល្បងនិងបញ្ហាប្រឈមថ្មីនាទស្សវត្សន៍ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top