សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ
ការផ្សព្វផ្សាយ និងកសាងពាណិជ្ជសញ្ញាវៀតណាម តភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយអង្គភាពអាជីវកម្មបារាំង បើកទូលាយទីផ្សារនាំចេញ ពិសេសគឺកសិផល អំពាវនាវសហប្រតិបត្តិការវិនិយោគ និងអាជីវកម្ម របស់អង្គភាពអាជីវកម្មបារាំង នោះជាគោលដៅស្នូលរបស់សិក្ខាសាលា វៀតណាម-បារាំង ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងបារីស (ប្រទេសបារាំង)។ សិក្ខាសាលាលើកនេះ បានទាក់ទាញការចូលរួម របស់អង្គភាពអាជីវកម្មវៀតណាម និងបារាំងចំនួន៨០អង្គភាព។ ថ្លែងមតិនៅទីនេះ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំនៅបារាំង លោកស្រី Nguyen Quynh Anh បានអោយដឹងថា៖
“ឆ្នាំ២០១៦ គូសសញ្ញាសំខាន់ជាច្រើន ដោយមានព្រឹត្តិការណ៍ធំៗដូចជា៖ សិក្ខាសាលាវៀតណាម នៅព្រឹទ្ធិសភាបារាំង សិក្ខាសាលានិងសប្ដាហ៍ទំនិញវៀតណាម នៅ Lyonនិងពិសេសគឺដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីបារាំង នាខែកញ្ញាកន្លងទៅ។ សិក្ខាសាលាដោយប្រធានបទ៖បណ្ដាឱកាសជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម ក្នុងសភាពការណ៍ កិច្ចព្រមព្រៀង EVFTA នឹងបានចុះហត្ថលេខានាពេលឆាប់ៗនេះ និងមានប្រសិទ្ធភាព ជាជំហាន់ជាក់ស្ដែងភាវូបនីយកម្ម កិច្ចសន្យានយោបាយ នានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយនេះក៏ជាគោលបំណង របស់សហគមន៍អង្គភាពអាជីវកម្មវៀតណាមនិងបារាំងដែរ។“
ក៏នៅក្នុងសិក្ខាសាលា ដំណាងទីក្រុងបារីស និងស្ថាប័នជំរុញពាណិជ្ជកម្ម Bussiness France បានឧទ្ទេសនាមចំពោះគណៈប្រតិភូអង្គភាពអាជីវកម្មវៀតណាម អំពីឧត្តមភាព និងអនុគ្រោះរបស់បារាំងនិយាយរួម និងទីក្រុងបារីសនិយាយដោយឡែក សំរាប់វិនិយោគិនវៀតណាម។ លោកPhilippe Ynergnaux ដំណាង Bussiness France បានអោយដឹងថា៖
“ការិយាល័យ Bussiness France ប្រចាំនៅទីក្រុងហាណូយ ទើបនឹងចេញផ្សាយឯកសារណែនាំធ្វើអាជីវកម្មនៅវៀតណាម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចផ្តល់ព័ត៍មានសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ យើងខ្ញុំក៏រួមសហការជាមួយ Viettrade ដើម្បីរៀបចំសិក្ខាសាលា ដូចគ្នានេះ ដើម្បីជំរុញឱកាសសហប្រតិបត្តិការសំរាប់អង្គភាពអាជីវកម្មទាំងឡាយ៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម