• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអន្តរជាតិអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពនៅតំបន់ទន្លេមេគង្គ


សិក្ខាសាលាអន្តរជាតិអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពនៅតំបន់ទន្លេមេគង្គ

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រព្រឹត្តទៅសិក្ខា​សាលា​អន្តរជាតិ​ ២០១៦ KEI – SEI – LASS- RAC-VASS ដោយប្រធាន​បទ ​អនុវត្ត​គោល​ដៅអភិវឌ្ឍន៍​និរន្តរភាព​ (SDG) នៅ​អនុតំបន់​​ទន្លេ​មេគង្គ​៖ រួមផ្សុំជាមួយការអ​ភិវឌ្ឍន៍​កសិកម្ម​ទំនើប និង​បង្កើន​តួនាទី​របស់នារី​។ ថ្លែង​មតិ​នៅទី​នេះ​ បណ្ឌិត​ Nguyen Quang Thuan ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ​ និងសង្គមកិច្ចវៀតណាម បាន​សង្កត់​ធ្ងន់​ថា​៖ រដ្ឋាភិបាល​វៀតណាមជានិច្ចកាលចាត់ទុកការ​អភិវឌ្ឍន៍​និរន្តរភាព ជា​គោល​ដៅគន្លឹះ ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេសជាតិ​ និង​សន្យា​អនុវត្តគោល​ដៅ​អភិ​វឌ្ឍន៍​និរន្តរភា​ព ​( S​DG) ​២០៣០​ ។ វៀត​ណាម​ត្រូវ​បាន​វាយ​តំលៃជា​ប្រទេស​មួយ​ក្នុង​ចំ​ណោម​ប្រទេស​អនុវត្ត​ជោគជ័យគោ​លដៅអ​ភិវឌ្ឍន៍​សហស្សវត្សរ៍​ ​(MDG) ដែល​បង្កើត​ឡើង​នូវការផ្លាស់​ប្តូរថ្មី​ជាច្រើន​ ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវ​ភាព​រស់​នៅ​សំរាប់​ប្រជាជន​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top