• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិក៖ រំលឹកខួបលើកទី៥០ នៃការធ្វើបាតុកម្មប្រឆាំងជំទាស់សង្គ្រាមវៀតណាមនៅសកលវិទ្យាល័យ Kent State


 កាលពី ៥០ ឆ្នាំមុន នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ និស្សិតសាកលវិទ្យាល័យរដ្ឋ Kent State  បានធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមវៀតណាម។ (ប្រភព៖ Getty Images)
 

នាថ្ងៃ​រំលឹកខួបលើកទី ៥០ នៃការផ្ទុះបាតុកម្មប្រឆាំងជំទាស់នឹងសង្រ្គាមវៀតណាមនៅសាកលវិទ្យាល័យ Kent State ទីក្រុង Kent រដ្ឋ Ohio រូបថត​អំពីការ​ធ្វើបាតុ​កម្ម​ប្រឆាំង​ជំទាស់​នឹង​សង្គ្រាម​វៀត​ណាម​របស់​អតីត​និស្សិត​នៃ​សាកល​វិទ្យាល័យ​នេះ ត្រូវបានបង្ហោះសារជាថ្មីម្តងទៀតនៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
 
កាលពី ៥០ ឆ្នាំមុន​ នាថ្ងៃទី ៤ ខែឧសភាឆ្នាំ ១៩៧០ នៅចំពោះមុខបាតុកម្មរបស់និស្សិតសាកលវិទ្យាល័យ Kent State សំដៅ​ប្រឆាំងជំទាស់នឹងសង្គ្រាម វៀតណាម នោះកងកម្លាំងឆ្មាំជាតិរដ្ឋ  Ohio បានផ្ទុះកាំភ្លើងទៅ​លើហ្វូង​បាតុករ​ជាច្រើន​ដែលធ្វើឲ្យនិស្សិតចំនួន ៤ នាក់ បានបាត់បងជីវិត និង៩នាក់ទៀតត្រូវបានរងរបួស។
 
លោក H.R. ​Haldemnan ជំនួយការជួរមុខរបស់អតីតប្រធានាធិបតី  អាមេរិក  Richard Nixon បានឲ្យដឹងថា​ព្រឹត្តិការណ៍​​នេះបានប៉ះពាល់ដោយផ្ទាល់ទៅលើស្ថានការណ៍នយោបាយអាមេរិក។ នេះក៏ជាកត្តាមួយក្នុង​ចំណោម​ក​ត្តាដែលបានរួមចំណែក​ដល់ការបញ្ចប់សង្គ្រាមនៅវៀតណាមខាងត្បូងកាល​ពី ៤៥ ឆ្នាំមុនផង​ដែរ​៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top