• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសជប៉ុនរកឱកាសសហប្រតិបត្តិការវិនិយោគចូលមកកសិផល វៀតណាម

ក្នុងក្របខ័ណ្ឌនៃកិច្ចការបរទេសឆ្នាំ ២០១៩ នោះ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ គណប្រតិភូធុរជនជប៉ុនបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសម្ព័ន្ធសមាគមសហករប្រមូលទិញកសិផលសុវត្តិភាពវៀតណាម (UCA) ដែលមានទីស្នាក់ការនៅទីក្រុងហាណូយ។

 ទិដ្ឋភាពនៃជំនួប

នៅទីនេះ លោក Miura Mitsuru ប្រធានគណប្រតិភូធុរជនកសិកម្មជប៉ុនបានវាយតម្លៃខ្ពស់ចំពោះ UCA ក្នុងគោលបំណងចង់ក្លាយទៅជាអង្គភាពនាំមុខគេអំពីការតំរង់ទិសដៅទីផ្សារកសិផលនៅវៀតណាម និងការត្រួសត្រាយទីផ្សារច្រកចេញ។ ហេតុដូច្នេះហើយ សហគ្រាសជប៉ុនមានគោលបំណងចង់ស្វែងយល់អំពីស្ថានភាពផលិតកសិផលរបស់វៀតណាម សក្តានុពល និងឧត្តមភាព ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគលើវិស័យប្រើប្រាស់កសិកម្មបច្ចេកវិទ្យាខ្ពស់។

ចំណែកឯលោក Le Duc Thinh ប្រធាននាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ដោយដើរតួនាទីជាអង្គភាពដឹកនាំសហគ្រាសក្នុងការតភ្ជាប់ខ្សែសង្វាក់ផលិតកម្ម ដល់ការប្រមូលទិញនោះ UCA នឹងរួមចំណែកដោះចំណងសម្រាប់សហគ្រាសនាបច្ចុប្បន្ននេះ ទាំងផលិតកម្ម និងទីផ្សារផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top