អត្ថបទសរសេរអំពីសម្រស់អស្ចារ្យរបស់វៀតណាមរបស់អាជីវករអាហ្សង់ទីន លោក Guilermo Perez Cenaដែលបានចុះផ្សាយលើ គេហទំព័រ Equilibrium
គេហទំព័រ Equilibrium នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ បានចុះផ្សាយអត្ថបទ របស់អាជីវករអាហ្សង់ទីន លោក Guilermo Perez Cena ជាអ្នកទើបនឹងមកពីវៀតណាម ក្នុងដំណើរទស្សនកិច្ចអូសបន្លាយ៥០ ថ្ងៃ ក្នុងនោះបានស្ងើចសរសើរសម្រស់អច្ចរិយៈរបស់វៀតណាម។ ក្នុងអត្ថបទនេះអាជីវករ Sena បានអះអាងនូវសោភ័ណ្ឌភាព ដ៏ស្រស់អស្ចារ្យរបស់ប្រទេសមួយ កំពុងមានការអភិវឌ្ឍន៍ ហើយកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនកុះករ។ អត្ថបទនេះបានសន្និដ្ឋានថា វៀតណាម ជាប្រទេសមួយពោរពេញបច្ចេកវិទ្យាទំនើប មាន Resots កម្រិតអន្តរជាតិជាច្រើន មានតម្លៃសមស្របនិងជាប្រទេសរាក់ទាក់រួសរាយ។ កត្តាទាំងអស់នេះបានធ្វើឲ្យវៀតណាម ក្លាយទៅជាទីបំមក ដល់សំខាន់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម